ចិនចាប់ផ្តើមដឹកជញ្ជូនរថភ្លើងអាចរត់បាន ៣៥០ km/h ទៅកាន់ឥណ្ឌូនេស៊ី ជាលើកដំបូង

អន្តរជាតិ

ក្នុងពេលថ្មីៗនេះ រថភ្លើងល្បឿនលឿនជាច្រើន ប្រភេទ Electric Mmultiple Unites (EMUs) ត្រូវបានដឹកចេញពីកំពង់ផែទីក្រុង Qingdao ក្នុងខេត្ត Shandong ភាគខាងត្បូងប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីយកទៅប្រើប្រាស់ សម្រាប់គម្រោងផ្លូវដែកល្បឿនលឿន តភ្ជាប់ទីក្រុងហ្សាកាតា-Bandung ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថភ្លើងដែលដើរដោយថាមពលអគ្គិសនីនេះផងដែរ ត្រូវបានរចនា និងផលិតឡើង ដោយក្រុមហ៊ុន CRRC Qingdaoo Sifang Co. Ltd ដែលមានមូលដ្ឋាននៅខេត្ត Shangdong ហើយវាក៏ជារថភ្លើងល្បឿនលឿនដំបូងគេរបស់ចិន ដែលត្រូវបាននាំចេញទៅក្រៅប្រទេស ។

ទូរ​រថភ្លើងល្បឿនលឿន EMUs ចំនួន ១១ និងក្បាលរថភ្លើងសាកល្បងមួយ នឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌូនេស៊ី សម្រាប់គម្រោងផ្លូវដែកល្បឿនលឿន តភ្ជាប់ ទីក្រុងហ្សាកាតា-Bandung ដែលនឹងត្រូវដាក់ឱ្យដំណើរការសាកល្បងលើកដំបូង នៅថ្ងៃទី ៥ ខែសីហាខាងមុខ ។

ជាមួយនឹងផ្លូវដែកមានប្រវែងសរុប ១៤២ គីឡូម៉ែត្រ គម្រោងនេះ នឹងត្រូវតភ្ជាប់ទីក្រុងហ្សាកាតា ទៅកាន់ទីក្រុង Bandung ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយ របស់ប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលគម្រោងនេះ សាងសង់រួចរាល់ វានឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជានៅអាស៊ីអាគ្នេយ៍ផងដែរ ។

រថភ្លើងទាំងនោះ គ្រោងនឹងមកដល់កំពង់ផែហ្សាកាតា នៅចុងខែសីហានេះ ហើយក្រោយមក វានឹងត្រូវបន្តដឹកតាមរថយន្ត ទៅកាន់ស្ថានីយ Tegal Luar ក្នុងទីក្រុង Bandung ។

បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិន បានរាយការណ៍ថា ផ្លូវដែកនេះ គឺជាគម្រោងដ៏សំខាន់មួយ នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន រួមទាំងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងចិន-ឥណ្ឌូនេស៊ី ផងដែរ ហើយគម្រោងនេះ ត្រូវបានរំពឹងថា នឹងដាក់ឱ្យដំណើរការផ្លូវការ នៅខែមិថុនា ឆ្នាំ ២០២៣ ។

គួរបញ្ជាក់ថា រថភ្លើងល្បឿនលឿនប្រភេទ EMUs នេះ ត្រូវបានរចនាឡើង ជាមួយនឹងសមត្ថភាពអាចរត់បាន ៣៥០ គម/ម៉ោង ដែលវានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងហ្សាកាតា និងទីក្រុង Bandung ពីជាង ៣ ម៉ោង មកសល់ប្រហែល ៤០ នាទីប៉ុណ្ណោះ ៕