ត្រឹមតែមួយថ្ងៃ មហាសេដ្ឋីអាមេរិករបូតទ្រព្យសម្បត្តិសរុបជាង ៩០ ពាន់លានដុល្លារ

អន្តរជាតិ

កាលពីថ្ងៃអង្គារ​កន្លង​ទៅ គេហទំព័រ Bloomberg បាន​ទម្លាយ​ទិន្នន័យ​ពី​ការ​ខាតបង់​ដ៏​អាក្រក់បំផុត​របស់​ក្រុម​មហាសេដ្ឋី​អាមេរិក ពោល​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ​បាន​របូត​អស់​ជាង ៩៣ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការខាតបង់ដ៏​សំបើម​នេះ គឺ​កើតចេញ​ពី​ក្រុម​វិនិយោគិន​សម្រុក​លក់​ភាគហ៊ុន​របស់​ពួកគេ ក្រោយ​យល់ឃើញ​ថា សន្ទស្សន៍​តម្លៃ​ទំនិញ​មាន​ការ​កើនឡើង​លើស​ការ​រំពឹងទុក ដែល​នឹង​ធ្វើ​ឲ្យ​ទុន​បម្រុង​សហព័ន្ធ​អាច​តម្លើងការប្រាក់​រឹតតែខ្ពស់។

ក្នុង​ចំណោម​អ្នកខាតបង់​ទាំងអស់ ស្ថាបនិក Amazon លោក Jeff Bezos របូត​លុយ​ច្រើនជាង​គេ​ជិត ១០ ពាន់​លាន​ដុល្លារ ស្របពេល Elon Musk ខាត​ជាង ៨ ពាន់​លាន​ដុល្លារ ខណៈ​Mark Zuckerberg, Larry Page, Sergey Brin និង Steve Ballmer សុទ្ធតែរបូត​លុយ​ច្រើនជាង ៤ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bloomberg Billionaires Index។

សូមជម្រាប​ដែរ​ថា តាំងពី​បើក​ទំព័រ​ឆ្នាំ ២០២២ មក​ ស្ថាបនិក​ក្រុមហ៊ុន Meta Platforms ហាក់ដូចជា​មិន​សូវកាក់កប​សោះ ពោល​ទ្រព្យសម្បត្តិ​របស់ Zuckerberg បន្តធ្លាក់ចុះ​រហូត ហើយ​បើ​គិត​តាំងពី​ដើមឆ្នាំ​មក​ទល់​ពេលនេះ គឺ​បាន​របូត​លុយ​អស់​ជាង ៦៨ ពាន់​លាន​ដុល្លារ​ហើយ៕