១០ ខែតំបូង វៀតណាមកើបលុយជាង ១ ពាន់លានដុល្លារពី FDI

អន្តរជាតិ

ថ្មីៗនេះ ទីក្រុងហាណូយរបស់ប្រទេសវៀតណាម បានបង្ហាញទឹកប្រាក់ចំនួន ១,២៨ ពាន់លានដុល្លារ ពីការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយ:ពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ នេះ​ ពោលគឺបានកើនឡើង ២៧% ពីមួយឆ្នាំទៅមួយឆ្នាំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងអំឡុងខែមករា ដល់ខែតុលា រដ្ឋធានីរបស់ប្រទេសវៀតណាមមួយនេះ ទទួលបានគម្រោងថ្មីៗចំនួន ២៨៣ គម្រោង ជាមូយនឹងទុនវិនិយោគសរុប ១៨១,១ លានដុល្លារ ស្របពេលទឹកប្រាក់ចំនួន ៧៥៣ លានដុល្លារផ្សេងទៀត ត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងដែលមានស្រាប់ និង ៥២១,៩ លានដុល្លារ ត្រូវបានវិនិយោគទៅក្នុងចំណែកមូលធន និងការទិញភាគហ៊ុន ។

យោងតាមនាយកដ្ឋានជាតិវៀតណាម បានឱ្យដឹងទៀតថា នៅក្នុងខែតុលាតែមួយ ទីក្រុងហាណូយ បានទាក់ទាញគម្រោង FDI ថ្មីៗ ចំនួន ២១ ដែលមានតម្លៃជាទឹកប្រាក់សរុប ២,៧ លានដុល្លារអាមេរិក ។

តួលេខខាងលើនេះ បានជំរុញឱ្យចំនួនក្រុមហ៊ុនថ្មី ដែលបានមកធ្វើការវិនិយោគនៅក្នុងទីក្រុងហាណូយ នៅឆ្នាំនេះ មានដល់ ២៤ ៩០០ កើនឡើង ២៩% ជាមួយនឹងដើមទុនវិនិយោគសរុប ២៣៨ ទ្រីលានដុង ខណ:ក្រុមហ៊ុនដែលត្រូវបានរំលាយចោល មានចំនួន ៣ ០០០ កើនឡើង ១៩% និងក្រុមហ៊ុនដែលចាប់ផ្តើមដំណើរការម្តងទៀត មានចំនួន ៨ ៩០០ កើនឡើង ២,៤% ។

នាយករដ្ឋាន បាននិយាយទៀតថា ដើម្បីបន្តទាក់ទាញគម្រោង FDI បន្ថែម រដ្ឋាភិបាលទីក្រុងហាណូយ នឹងបង្កើនសកម្មភាពជំរុញការវិនិយោគ ដើម្បីទាក់ទាញ អ្នកវិនិយោគពីទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ជប៉ុន សាធារណរដ្ឋកូរ៉េ សិង្ហបុរី ចិន និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប ៕