គិតមកទល់ពេលនេះ មានមហាសេដ្ឋី ៥ នាក់សុខចិត្តបោះបង់សញ្ជាតិរុស្ស៊ីចោល

អន្តរជាតិ

សង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋជាច្រើន​បង្ហាញ​ការ​មិនពេញចិត្តជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ជា​ខ្លាំង រហូត​ដល់​ប្រជាជន​រុស្ស៊ី​មួយ​ចំនួន​ក៏​មិនពេញចិត្ត​ជាមួយ​នឹង​ទង្វើ​បែបនេះ​ដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី​ Themoscowtimes បាន​បង្ហាញ​ថា សូម្បី​តែ​មហាសេដ្ឋី​កូនកាត់​រុស្ស៊ី​ខ្លះ ក៏​លះបង់​សញ្ជាតិ​រុស្ស៊ី​ចោល​ដែរ ដើម្បី​បង្ហាញ​ពី​ការ​មិនពេញចិត្ត​ចំពោះ​ការ​ធ្វើសង្គ្រាម​បែបនេះ។

ថ្មីៗនេះ មហាសេដ្ឋី Nik Stroronsky ដែល​មាន​សញ្ជាតិ ២ គឺ​រុស្ស៊ី និងអង់គ្លេស​ បាន​ប្រកាស​ក្ដែងៗ សុំឲ្យ​សារព័ត៌មាន Forbes ឈប់​ចាត់ទុក​លោក​ជា​ជនជាតិ​រុស្ស៊ី​ទៀត ដោយសារ​លោកផ្ទាល់​ក៏​មិនពេញ​ចិត្ត​ជាមួយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី លើ​អ៊ុយក្រែន​ដែរ។

សូមជម្រាបដែរថា ក្រៅពី​មហាសេដ្ឋី​មាន​ទ្រព្យជាង ៧ ពាន់​លាន​ដុល្លារ​ខាងលើ ក៏មាន​មហាសេដ្ឋី ៣ រូប​ផ្សេងទៀត​ដែល​បាន​ប្រកាស បោះបង់សញ្ជាតិ​រុស្ស៊ី​របស់​ពួកគេ​ដូចជា Yury Milner, Timur Turlov, Ruben Vardanyan និង Oleg Tinkov៕