Top 5 នៃបញ្ជីអ្នកមានបំផុតលើលោក របូតលុយព្រមៗគ្នា

អន្តរជាតិ

កាលពីសប្ដាហ៍កន្លងទៅ ក្រុមមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប សុទ្ធតែសំងំកើបលុយ​រៀងៗខ្លួន ប៉ុន្តែដោយសារស្ថានភាពផ្សារហ៊ុន​មាន​ការ​ប្រែប្រួល បណ្ដាលឲ្យ​មហាសេដ្ឋីមានបំផុត​ ៥ រូប នាសប្ដាហ៍នេះ​របូតលុយ​ទៅវិញព្រមៗគ្នាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជាទ្រព្យសម្បត្តិរបស់ពួកគេមានការថយចុះ បើធៀបនឹងសប្ដាហ៍កន្លងទៅក្ដី ប៉ុន្តែពួកគេនៅតែអាចរក្សា​តំណែងកំពូល​លើលោក​នេះដដែល ហើយបន្ថែមពីនោះ​ក៏មាន​វត្តមាន​សមាជិកថ្មីនៃបញ្ជីគឺ Michael Bloomberg។

លោក Michael បានបាត់ឈ្មោះពីបញ្ជីមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ អស់រយៈពេលរាប់​ខែ តែត្រឡប់មកវិញសារនេះ លោកផ្លោះមកដល់លេខរៀងទី ៧ យកតែម្ដង ដោយរំលង​អ្នកមានដាច់គេនៅម៉ិកស៊ិក Carlos Slim Helu និងមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប ផ្អែកតាមទិន្នន័យ​ចុះផ្សាយ​ដោយ Forbes គិតត្រឹមថ្ងៃទី ១១ មីនា ២០២៣៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០៨,៩ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៥,៥ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៤ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,២ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៥,៧ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣,៩ពាន់​លាន​ដុល្លារ

7.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៥ពាន់​លាន​ដុល្លារ

9. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៣,៥ពាន់​លានដុល្លារ

10. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨០,៧ពាន់លានដុល្លារ៕