ក្នុងចំណោមមហាសេដ្ឋីមានបំផុតលើលោក មានតែ ២ រូបគត់ កើនទ្រព្យនៅខែតុលា

អន្តរជាតិ

បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ គឺមិនមាន​ការផ្លាស់ប្ដូរ​ច្រើនឡើយ ខណៈតំណែង Top 5 តែងតែមានវត្តមាន Elon Musk, Bernard Arnault, Gautam Adani, Jeff Bezos និង Bill Gates។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា គិតតែក្នុងខែតុលា ទ្រព្យសម្បត្តិ​របស់​បុគ្គលមានបំផុត​លើលោក​ទាំង ៥ រូប គឺមិនមាន​ការកើនឡើង​ច្រើនឡើយ ប៉ុន្តែមហាសេដ្ឋី Warren Buffet និង Larry Ellison ដែលមានលេខរៀងទី ៦ និង ៧ បែរជា​សំងំកើបលុយបាន​រាប់ពាន់លាន​ដុល្លារ​នៅក្នុងខែមុន។

យោងតាម​ការ​ចុះផ្សាយបី Forbes បានបង្ហាញថា មេធំ​ Oracle កើបលុយបាន​ច្រើនជាងគេ ១៦,៦ ពាន់លាន​ដុល្លារ ដោយសារ​តម្លៃភាគហ៊ុន​របស់​លោក​កើនឡើង ២៤%។

ដោយឡែក បិតាវិនិយោគិនអាមេរិកវិញ ក៏ទទួល​ផល​ចំណេញ​មិនតិច​ដូចគ្នា ពោល​កើនទ្រព្យប្រហែល ៨,៩ ពាន់លាន​ដុល្លារ បន្ទាប់​ពី​ភាគហ៊ុន American Express, Coca-Cola និង Chevron កើនឡើង​គួរឲ្យ​កត់សំគាល់៕