បាត់ឈ្មោះសហស្ថាបនិក Google ពីបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ១០ រូប

អន្តរជាតិ

អស់រយៈពេលជាច្រើនឆ្នាំ សហស្ថាបនិក Google ទាំង​ ២ រូបតែងតែមាន​វត្តមាន​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋីមានបំផុត​លើលោក ១០ រូប ប៉ុន្តែ​នៅដើមខែ​វិច្ឆិកា ២០២២ នេះវិញ Larry Page និង Sergey Brin បានរបូត​តំណែង Top 10 នៃ​បញ្ជី​អ្នក​មាន​បំផុត​លើ​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes បានទម្លាយថា Larry Page បានធ្លាក់​ពីលេខរៀងទី ០៩ មកដល់​ទី ១១ ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ៧៥,៩ ពាន់​លាន​ដុល្លារ ខណៈ​ដៃគូ Sergey Brin វិញ ស្ថិតនៅលេខរៀងទី ១៣ ជាមួយ​ទ្រព្យសម្បត្តិ ៧៣ ពាន់លានដុល្លារ។

ដោយឡែក វត្តមាន​មហាសេដ្ឋីថ្មី​ដែល​នឹង​ជំនួស​តំណែង​របស់​សហស្ថាបនិក​ Google គឺ​មហាសេដ្ឋី​មាន​បំផុត​នៅ​ម៉ិកស៊ិក Carlos Slim Helu និងអតីតអភិបាលក្រុងញូវយ៉ក Michael Bloomberg។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ១០ រូប គិតត្រឹមថ្ងៃទី ០៥ វិច្ឆិកា ២០២២ ផ្អែកតាមទិន្នន័យផ្ដល់​ឲ្យដោយ Forbes៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០៨,៣ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៥៧,៥ ពាន់​លាន​ដុល្លារ

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៩,៤ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៤,៥ ពាន់​លាន​ដុល្លារ

5.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០០,១ ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩,៩ ពាន់​លាន​ដុល្លារ

7.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩,៩ ពាន់​លាន​ដុល្លារ 

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩១ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៥,៩ ពាន់​លាន​ដុល្លារ

10.Michael Bloomberg ស្ថាបនិក​ក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិសរុប​ប្រមាណ ៧៦,៨ ពាន់លានដុល្លារ៕