Top 4 នៃបញ្ជីមហាសេដ្ឋីមានបំផុតលើលោក ដឹកដៃគ្នាកើបលុយរៀងៗខ្លួននាសប្ដាហ៍នេះ

អន្តរជាតិ

បើកទំព័រខែធ្នូ ឆ្នាំ ២០២២ បញ្ជីមហាសេដ្ឋីមានបំផុតលើលោក​ទាំង ១០ រូប​ឥតមាន​ការ​ប្រែប្រួល​ប៉ុន្មានឡើយ ពោល​វត្តមាន​មហាសេដ្ឋីទាំង ១០ រូបគឺនៅដដែល ខុសប្លែកលេខរៀងបន្តិចបន្តួចប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ទិន្នន័យ​ចុះផ្សាយដោយ Forbes បានបង្ហាញ​ថា នាសប្ដាហ៍នេះ ទ្រព្យសម្បត្តិបុគ្គល​មាន​បំផុត ៤ រូប​នៃ​តារាង​មហាសេដ្ឋី​មាន​ដាច់គេ​លើលោក មាន​ការកើនឡើង​ព្រមៗគ្នា ខណៈ Elon Musk កើបលុយច្រើនជាងគេ ជិត ៩ ពាន់លានដុល្លារ បើធៀបនឹងសប្ដាហ៍មុន។

តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក គិតត្រឹមថ្ងៃទី ០៣ ខែធ្នូ ២០២២ ផ្អែកតាមរបាយការណ៍​ផ្ដល់ឲ្យដោយ Forbes៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៩៩ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៥ ពាន់​លាន​ដុល្លារ

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៦ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៧,៥ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៩,៥ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,៥ ពាន់​លាន​ដុល្លារ

7.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,៤ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៧,៥ ពាន់​លាន​ដុល្លារ

9.Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៦,៨ ពាន់​លាន​ដុល្លារ

១០.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៤,៥ ពាន់​លាន​ដុល្លារ