Elon Musk ដណ្ដើមងារជាអ្នកមានដាច់គេលើលោកបានវិញ ក្រោយអង្គុយបុកពោះមួយថ្ងៃ

អន្តរជាតិ

កាលពី​ថ្ងៃទី ០៩ ធ្នូ​កន្លងទៅ មហាសេដ្ឋីបារាំង Bernard Arnault បាន​ទទួល​ងារជា​មហាសេដ្ឋីមានបំផុត​ដាច់គេមួយសន្ទុះធំ បន្ទាប់​ពីទ្រព្យសម្បត្តិ​របស់​អ្នកមានដាច់គេនៅអឺរ៉ុប កើនឡើង​ខ្ពស់ជាង Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បន្ទាប់​ពី​ផ្សារហ៊ុន​បិទទ្វារ ទិន្នន័យចុងក្រោយ​ផ្ដល់​ឲ្យដោយ Forbes បានបង្ហាញ​ថា តំណែងជា​មហាសេដ្ឋី​មាន​បំផុត​លើលោក គឺ​នៅតែជា​របស់​មេធំ Tesla ដដែល ក្រោយ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីអាមេរិក​កើនដល់ ១៨៨,៧ ពាន់​លានដុល្លារ​វិញ។

ខាងក្រោម​នេះ​ គឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋីមាន​បំផុត​លើ​លោកទាំង ១០ រូប គិតត្រឹមថ្ងៃទី ១០ ធ្នូ ២០២២ ផ្អែកតាម​របាយការណ៍​ផ្សាយ​ដោយ Forbes៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៨,៧ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨៧,៣ ពាន់​លាន​ដុល្លារ

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៣,៧ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១២,៣ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦,៣ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៥,៥ ពាន់​លាន​ដុល្លារ

7.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,៩ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,១ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨១,៧ ពាន់​លាន​ដុល្លារ

១០.Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨០,៨ ពាន់​លាន​ដុល្លារ