វៀតណាម រំពឹងទំហំពាណិជ្ជកម្មកើនឡើងខ្ពស់បំផុតក្នុងឆ្នាំនេះ ជាង ៧០០ ពាន់លានដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​បាន​បង្ហើបថា ទំហំពាណិជ្ជកម្ម​ឆ្នាំនេះ អាចកើនឡើងដល់ ៧៣២ ពាន់​លាន​ដុល្លារ ជាចំណុចខ្ពស់​បំផុត​មិនធ្លាប់​មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី VNEXPRESS បាន​ឲ្យដឹងថា ការនាំចេញ​របស់​វៀតណាម​ត្រូវបាន​រំពឹងថា អាចកើនដល់ ៣៧១,៥ ពាន់​លាន​ដុល្លារ កើនឡើងពីឆ្នាំទៅ ១០,៥% ខណៈ​ការនាំចូល​អាច​មាន ៣៦០,៥ ពាន់​លាន​ដុល្លារ កើនឡើង ៨,៥%។

បើសិន​ជា​ទិន្នន័យ​ខាងលើ​ លេចចេញជារូបរាង​ដូចការ​រំពឹងទុក នោះ​វៀតណាម​មាន​អតិរេកពាណិជ្ជកម្ម​រហូតដល់ ៧ ឆ្នាំ​ផ្ទួនៗ ហើយក្នុងឆ្នាំនេះ​គឺវៀតណាម​នាំចេញ​ទំនិញ​ច្រើនជាង​ ការ​នាំចូល​ប្រមាណ ១១ ពាន់​លាន​ដុល្លារ។

សូមជម្រាបដែរថា កាលពីឆ្នាំ ២០២១ អង្គការពាណិជ្ជកម្មពិភពលោក WTO បានបង្ហាញ​របាយការណ៍​ថា វៀតណាមជាប់ចំណាត់ថ្នាក់ទី ២៣ លើការនាំចេញ និងលេខ ២០ ក្នុងការនាំចូល ខណៈនៅ​អាស៊ាន​ដែល​មាន​សមាជិក​ទាំង ១០ ប្រទេស​វៀតណាម​ជាប់​ចំណាត់​ថ្នាក់​លេខ ២ តាម​ពី​ក្រោយ​ប្រទេស​សិង្ហបុរី​តែ​ប៉ុណ្ណោះ៕