បើកទំព័រឆ្នាំថ្មី ទ្រព្យសម្បត្តិអ្នកមានដាច់គេលើលោក ខិតកាន់តែកៀក ២០០ ពាន់លានដុល្លារ

អន្តរជាតិ

សប្ដាហ៍តំបូង​នៃ​ឆ្នាំថ្មី ២០២៣ នេះ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋីមានបំផុត Bernard Arnault កំពុង​ខិត​កាន់តែ​កៀក​នឹង​ចំនួន ២០០ ពាន់​លាន​ដុល្លារ ខណៈ​ទ្រព្យសម្បត្តិ​របស់ Elon Musk និង Gautam Adani មាន​ការ​ថយចុះតិចតួច បើធៀបនឹងសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Forbes បាន​បង្ហាញថា បច្ចុប្បន្នគម្លាតទ្រពសម្បត្តិ​រវាង​ស្ដេចត្រាញ់​បារាំង និងអតីតមហាសេដ្ឋីមានបំផុតលើលោក ខុសគ្នា​ប្រហែល ៥០ ពាន់​លានដុល្លារ​ឯណោះ។

តទៅនេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត ១០ រូប គិតត្រឹមថ្ងៃទី ០៧ មករា ២០២៣ ផ្អែកតាម​របាយការណ៍​ផ្ដល់​ឲ្យដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៩៤,១ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤០,១ ពាន់​លាន​ដុល្លារ  

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៤,៥ ពាន់​លាន​ដុល្លារ

4. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១០,៦ ពាន់​លាន​ដុល្លារ 

5. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៩,៣ ពាន់​លាន​ដុល្លារ
6.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦,២ ពាន់​លាន​ដុល្លារ

7.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៩,៥ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៥,៨ ពាន់​លាន​ដុល្លារ

១០.Michael Bloomberg សហស្ថាបនិក​ក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៧៦,៨ ពាន់​លានដុល្លារ៕