ត្រឹមមួយសប្ដាហ៍ អ្នកមានដាច់គេនៅអាស៊ីរបូតលុយ ៣០ ពាន់លានដុល្លារ

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani បាន​របូត​លុយប្រហែល ៣០ ពាន់លានដុល្លារ ដោយសារ​ការបណ្ដាក់ទុន​ខុសមួយគ្រា ហើយកំហុសមួយនេះ​បាន​ធ្វើ​ឲ្យ​លោក​របូត​តំណែង Top 3 នៃ​បញ្ជីមហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​ទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Forbes បាន​បង្ហាញថា បច្ចុប្បន្ន​មហាសេដ្ឋីឥណ្ឌា​គឺ​ឈរនៅលេខរៀងទី ៧ នៃ​បញ្ជី​អ្នកមាន​ដាច់គេ​លើ​លោក ១០ រូប ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​មិនដល់ ១០០ ពាន់​លានដុល្លារ​ផង។

តទៅនេះគឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ គិត​ត្រឹមថ្ងៃទី ២៨ មករា ២០២៣ ផ្អែកតាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១៣,៩ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៨១,៣ ពាន់​លាន​ដុល្លារ  

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៥,៤ ពាន់​លាន​ដុល្លារ  

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១២,៧ ពាន់​លាន​ដុល្លារ
5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៧,៩ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៤,១ ពាន់​លាន​ដុល្លារ

7.Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៦ ពាន់​លាន​ដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,៤ ពាន់​លាន​ដុល្លារ

9. Larry Page សហស្ថាបនិក​ក្រុមហ៊ុន Google មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៦,៤ ពាន់​លានដុល្លារ

១០.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៣,៦ ពាន់​លាន​ដុល្លារ៕