ស្ដេចត្រាញ់ឥណ្ឌាកើនលុយតែជាង ៣ពាន់លានដុល្លារ ខណៈមេធំ Tesla កើនជិត ១០ពាន់លានដុល្លារ

អន្តរជាតិ

បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកនាសប្ដាហ៍នេះ ឥតមានការប្រែប្រួល ប៉ុន្តែលំដាប់លេខរៀងនៃបញ្ជីមានការផ្លាស់ប្ដូរ ដោយមហាសេដ្ឋីឥណ្ឌាបានរំកិលខ្លួនពីលេខរៀងទី ០៩ មកលេខរៀងទី ០៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញ ស្ដេចត្រាញ់អាស៊ីកើនទ្រព្យសម្បត្តិប្រមាណជិត ៤ ពាន់លានដុល្លារ ខណៈមហាសេដ្ឋីមានបំផុតលើលោក កើនទ្រព្យជិត ៣ ពាន់លានដុល្លារ ស្របពេលមេធំ Elon Musk កើនលុយដល់ទៅជិត ១០ ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប គិតត្រឹមថ្ងៃទី ១៨ កុម្ភៈ ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖

1. Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៤,៩ពាន់លានដុល្លារ

2. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៨,២ពាន់លានដុល្លារ

3. Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១២០,៤ពាន់លានដុល្លារ

4. Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១១២,៣ពាន់លានដុល្លារ

5. Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៧,៣ពាន់លានដុល្លារ

6. Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៧ពាន់លានដុល្លារ

7. Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Grupo Carso មានទ្រព្យសម្បត្តិសរុបប្រមាណ ៩០,៧ពាន់លានដុល្លារ

8. Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៦ពាន់លានដុល្លារ

9. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៣,១ពាន់លានដុល្លារ

10. Larry Page សហស្ថាបនិក Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៨២ពាន់លានដុល្លារ៕