ប្រធានសភាអាមេរិក ច្រានចោលសំណើប្រធានាធិបតី Zelenskyy ​ចំពោះដំណើរទស្សនកិច្ចនៅ​អ៊ុយក្រែន

អន្តរជាតិ

កាលពីថ្ងៃពុធកន្លងទៅ ប្រធានសភាតំណាងរាស្ត្រអាមេរិក Kevin McCarthy បាន​ទាត់ចោល​ការអញ្ជើញ​ពី​ប្រធានាធិបតី Volodymyr Zelenskyy សម្រាប់ការធ្វើទស្សនកិច្ចទៅកាន់​ប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“លោក McCarthy គួរតែមកដល់ទីនេះដើម្បីមើលឃើញជាក់ស្ដែងពីរបៀបធ្វើការរបស់យើង ស្ថានការណ៍ដែលកំពុងកើតមាន ផលប៉ះពាល់ដែលសង្គ្រាមបានបង្ក និងអ្នកណាខ្លះកំពុងតស៊ូ​ជាមួយយើង”។ នេះបើតាមសម្ដីប្រធានាធិបតីអ៊ុយក្រែនបានផ្ដល់បទសម្ភាសន៍ជាមួយ​ CNN។

យ៉ាងណា ប្រធានសភាតំណាងរាស្ត្រអាមេរិកទាត់ចោលសំណើនេះមួយរំពេច ដោយបាន​បញ្ជាក់​ថា៖ “ខ្ញុំនឹងនៅតែអាចទទួលព័ត៌មានពីប្រព័ន្ធនានារបស់ខ្ញុំ ដូច្នេះខ្ញុំមិនចាំបាច់ទៅដល់អ៊ុយក្រែន ឬទីក្រុងគៀវ ដើម្បីទទួលបានព័ត៌មានឡើយ”។

ការបដិសេធពីមន្ត្រីជាន់ខ្ពស់អាមេរិក​ទៅអ៊ុយក្រែន ប្រៀបដូចជាការបង្ហាញថា អាមេរិកចាប់ផ្ដើម​ដកខ្លួនពីការគាំទ្រអ៊ុយក្រែនសន្សឹមៗ បើទោះជាកន្លងមកប្រធានាធិបតី ចូ បៃឌិន អះអាងថា អាមេរិក​នឹង​បន្តគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់ក៏ដោយ។

សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ ប្រជាជនអាមេរិកមានការយល់ឃើញថា អាមេរិក​ហាក់​ផ្ដល់ជំនួយច្រើនលើសលុបដល់​អ៊ុយក្រែន ពោល​អត្រាប្រជាជនគិតបែបនេះ​កើនឡើងពី ៧% ដល់ ២៦% កាលពីខែមករា៕