រដ្ឋសភាតែងតាំងឧបនាយករដ្ឋមន្រ្តីថ្មី ៤រូប ជួយជ្រោមជ្រែង លោក ស៊ី ជិនពីង ដឹកនាំប្រទេសចិន

អន្តរជាតិ

កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក ស៊ី ជិនពីង ត្រូវបានប្រកាសឱ្យបន្តកាន់តំណែងជាប្រធានាធិបតីចិន សម្រាប់អាណត្តិលើកទី៣ជាប់ៗគ្នា ដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្ត ដោយការបោះឆ្នោតជាឯកច្ឆ័ន្ទ ក្នុងសភាជាតិរបស់ប្រទេសចិន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់ប្រទេសចិន តែងត្រូវបានធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង ហើយជានិច្ចជាកាលគេតែងបានមើលឃើញនូវការរុះរើ ដែលត្រូវបានប្រកាសក្នុងសមាជបក្ស ដោយក្នុងនោះ ឧបនាយករដ្ឋមន្ត្រីថ្មីចំនួន ៤ រូប ក៏ត្រូវបានប្រកាសឡើងកាន់តំណែងព្រមគ្នាផងដែរ ដើម្បីជួយជ្រោមជ្រែងទៅលើអាណត្តិថ្មី ដែលដឹកនាំដោយលោក ស៊ី ។

ជុំវិញមន្ត្រីកំពូលៗ ដែលត្រូវបានប្រកាសឱ្យឡើងកាន់តំណែងថ្មីនោះ រួមមានដូចជា ៖

លោក Ding Xuexiang

លោក Ding Xuexinag ត្រូវបានអនុម័តតែងតាំងឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រីចិន ក្នុងសម័យប្រជុំដំបូងនៃសភាប្រជាជនជាតិលើកទី ១៤ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ នេះ ។

លោក Ding បច្ចុប្បន្នជាសមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ទី ២០ និងជាលេខាធិការនៃគណ:កម្មាធិការកការងារនៃស្ថាប័នមជ្ឈិមបក្ស និងរដ្ឋផងដែរ។ លោកបានកើតនៅខែកញ្ញា ឆ្នាំ ១៩៦២ ដោយបានចាប់ផ្តើមការងារដំបូង នៅក្នុងខែសីហា ឆ្នាំ ១៩៨២ ហើយបានចូលរួមជាមួយបក្ស CPC នៅក្នុងខែតុលា ឆ្នាំ ១៩៨៤ ។

លោក He Lifeng

លោក He Lifeng ត្រូវបានអនុម័តតែងតាំងជាឧបនាយករដ្ឋមន្ត្រីចិន ក្នុងសម័យ​ប្រជុំ​ដំបូង​នៃ​សមាជ​ប្រជាជន​ជាតិ​លើក​ទី​១៤ នៅ​ទីក្រុង​ប៉េកាំង រដ្ឋធានី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក He បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សទី២០។ ដោយកើតក្នុងខែកុម្ភៈ ឆ្នាំ ១៩៥៥ លោក He បានចាប់ផ្តើមការងារដំបូងរបស់គាត់ នៅខែសីហា ឆ្នាំ ១៩៧៣ ហើយបានចូលរួមជាមួយបក្ស CPC នៅខែមិថុនា ឆ្នាំ ១៩៨១ ។

លោក Zhang Guoqing

លោក Zhang Guoqing ត្រូវបានអនុម័តតែងតាំងជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន ​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​សមាជ​ប្រជាជន​ជាតិ​លើក​ទី​១៤ នៅ​ទីក្រុង​ប៉េកាំង រដ្ឋធានី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក Zhang បច្ចុប្បន្នជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្ស CPC ទី២០ ។ លោក Zhang កើតនៅខែសីហា ឆ្នាំ ១៩៦៤ ដោយគាត់បានចាប់ផ្តើមការងារដំបូង នៅខែកញ្ញា ឆ្នាំ ១៩៨៥ ហើយបានចូលរួមជាមួយបក្ស CPC នៅខែកក្កដា ឆ្នាំ ១៩៨៤។

លោក Liu Guozhong

លោក Liu Guozhong ត្រូវ​បាន​តែងតាំងជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន ​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​សមាជ​ប្រជាជន​ជាតិ​លើក​ទី​១៤ នៅ​ទីក្រុង​ប៉េកាំង រដ្ឋធានី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក Liu បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្ស CPC ទី២០ ។ ដោយកើតនៅខែកក្កដា ឆ្នាំ ១៩៦២ លោក Liu បានចាប់ផ្តើមការងារដំបូងរបស់ខ្លួន នៅក្នុងខែសីហា ឆ្នាំ ១៩៨២ ហើយបានចូលរួមជាមួយបក្ស CPC នៅខែវិច្ឆិកា ឆ្នាំ ១៩៨៦ ៕