ឡាវ ប្រកាសផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូក ពីប្រទេសវៀតណាម

អន្តរជាតិ

ថ្មីៗនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានធ្វើការប្រកាសអំពីការផ្អាកជាបណ្តោះអាសន្នទៅលើការនាំចូលសាច់ជ្រូកពីប្រទេសវៀតណាម និងប្រទេសផ្សេងទៀត ដែលកំពុងរងគ្រោះដោយសារតែការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសរបស់ក្រសួង បានអះអាងឱ្យដឹងទៀតថា ប្រទេសឡាវ នឹងធ្វើការផ្អាកការនាំចូលសាច់ជ្រូក រួមទាំងជ្រូករស់ និងផលិតផលជ្រូកកែច្នៃ ពីប្រទេសវៀតណាមផងដែរ ។

យ៉ាងណាមិញ ចំពោះចំណាត់ការនេះ អង្គភាពពាក់ព័ន្ធនានា នឹងត្រូវតែធ្វើការត្រួតពិនិត្យតឹងតែង ចំពោះការនាំចូលខុសច្បាប់ តាមរយ:ច្រកទ្វារអន្តរជាតិ ក្នុងស្រុក ព្រមទាំងនៅព្រលានយន្តហោះអន្តរជាតិ។ ហើយបើសិនមានករណីរកឃើញថា សាច់ជ្រូក ដែលបានរត់ពន្ធ ឬនាំចូលខុសច្បាប់ មកកាន់ប្រទេសឡាវ នោះវានឹងត្រូវតែបំផ្លាញចោលភ្លាមៗ ។

ជម្រាបជូនឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០២០ ប្រទេសឡាវ បានធ្វើការផ្អាកការនាំចូលសាច់ជ្រូកពីប្រទេសចិន និងថៃ បន្ទាប់ពីបានរកឃើញថាមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៧ ករណី ដោយបណ្តាលឱ្យជ្រូកងាប់ចំនួន ៩៧៣ ក្បាល នៅក្នុងខេត្តមួយរបស់ខ្លួន។ ហើយមិនតែប៉ុណ្ណោះ កាលពីខែមករា ថ្មីៗកន្លងទៅនេះ ឡាវ ក៏បានធ្វើការផ្អាករួចមកហើយ នូវការនាំចូលសាច់ជ្រូកពីប្រទេសថៃ ផងដែរ ៕