ខេត្តព្រះសីហនុ ដោះដូរប្រធានសភាពាណិជ្ជកម្មថ្មី តើឧកញ៉ារូបណាកាន់ដំណែងបន្ត?

ជុំវិញ​ឧកញ៉ា

ក្រសួងពាណិជ្ជកម្ម រៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះឆ្នោតដំណើរការចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៣រសៀលតាមការកំណត់របស់គណៈកម្មការរៀមចំការបោះឆ្នោតដោយមានបេក្ខជនឈរឈ្មោះ១២រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប៥១៨នាក់ បេក្ខជនជ័យលាភីមាន០៨រូប សរុបសមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប ជាលទ្ធផលឧកញ៉ា តាន់ តាត់ ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មព្រះសីហនុ អាណត្តិទី៣ លើកទី១នេះ ដោយឈ្នះឧកញ៉ា វណ្ណ សុខហេង។

សូមជម្រាបថា ឧកញ៉ា វណ្ណ សុខហេង បានកាន់កាប់តួនាទីប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុចាស់ ចំនួនពីរអាណត្តិ គឺចាប់ពីឆ្នាំ២០១៥មក។ 

ជម្រាបជូនបន្ថែមថា ឧកញ៉ា តាន់ តាក់ ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុថ្មីនេះ គឺជាពាណិជ្ជករចាស់វស្សាកំពុងរកស៊ីក្នុងវិស័យអចលនទ្រព្យ  លោកក៏ជាអ្នករកស៊ីដ៏មានឥទ្ធិពលពោរពេញដោយអំណាចចាក់ឫសក្នុងទឹកដីខេត្តព្រះសីហនុរាប់ទស្សវត្សរ៍មកហើយ៕