អ្នកឧកញ៉ា និងឧកញ៉ាៗ ណាខ្លះមានវត្តមានក្នុងកម្មវិធីសម្ពោធសណ្ឋាគារលំដាប់អន្តរជាតិ ក្រុមហ៊ុន ជីប ម៉ុង? 

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី ៣១ ខែមីនា ២០២៣នេះ សណ្ឋាគារលំដាប់អន្តរជាតិ ដែលជាបុត្រសម្ព័ន្ធក្នុងវិស័យជំនួញបដិសណ្ឋារកិច្ច និងទេសចរណ៍ របស់ ជីប ម៉ុង គ្រុប មួយថ្មីទៀត បានសម្ពោធជាផ្លូវការ គឺសណ្ឋាគារលំដាប់អន្តរជាតិ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។ វត្តមានថ្នាក់ដឹកនាំ លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អង្គទូត ធុរៈជនជាតិ និងអន្តរជាតិ ជាច្រើនរូប បានផ្ដល់កិត្តិយសអញ្ជើញចូលរួមអបអរសាទរ គម្រោងវិនិយោគ ក្នុងវិស័យបដិសណ្ឋារកិច្ច ដែលមានតម្លៃខ្ទង់លានដុល្លារមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាគម្រោងវិនិយោគអន្តរជាតិដ៏ធំ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីបម្រើជូនប្រជាជនកម្ពុជា និងភ្ញៀវទេសចរណ៍ នូវបទពិសោធន៍បដិសណ្ឋារកិច្ចកម្រិតស្តង់ដារពិភពលោក។ សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ជាយីហោអាជីវកម្មលំដាប់ពិភពលោកដ៏ល្បីពីប្រទេសអាមេរិច មានរចនាបថតាមស្ដង់ដារអន្តរជាតិ និងស្ថាបត្យកម្មដ៏ប្រណីត រួមបញ្ចូលជាមួយគ្រឿងបរិក្ខារទំនើបៗ។ សណ្ឋាគារនេះ មាន ៣០០ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ជាអគារដ៏ខ្ពស់មួយនៅកម្ពុជា។

Fairfield by Marriott Phnom Penh ជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្បែរស្ពានអាកាសតិចណូ។ សណ្ឋាគារនេះ ស្ថិតនៅជាមួយអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ (Chip Mong Tower) ដែលជាអគារដ៏ខ្ពស់បំផុតមួយនៅក្នុងប្រទេសកម្ពុជា និងមានកម្ពស់រហូតដល់ ១៨៥ ម៉ែត្រ ស្មើនឹង ៤៥ ជាន់ និងវិនិយោគថវិកាអស់ប្រមាណជាង ២៣០ លានដុល្លារអាមេរិច។ 

ក្រៅពីមានសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នៅខាងក្នុងអគារ ជីប ម៉ុង ថៅវើ ដ៏ទំនើបស្កឹមស្កៃ និងសុីវិល័យដាច់គេនេះ ក៏មានការិយាល័យធ្វើការបែបទាន់សម័យ ផ្សារទំនើប រោងភាពយន្ត សាលប្រជុំដ៏ទំនើប អាងហែលទឹក និងក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន ស្កាយបារ៍ និងកន្លែងកម្សាន្តដ៏សម្បូរបែបនៅក្នុងអគារតែមួយផងដែរ។

តើវត្តមានថ្នាក់ដឹកនាំ លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ធុរៈជនជាតិ និងអន្តរជាតិ រូបណាខ្លះមានវត្តមានក្នុងកម្មវិធី សម្ពោធសណ្ឋាគារលំដាប់ផ្កាយ៤ Fairfield by Marriott Phnom Penh នាព្រឹកនេះ ?