ឧកញ៉ា នឹម វណ្ណៈ យល់ថាមានរឿង ៣យ៉ាង ដែលលុយមិនអាចទិញបាន

ជុំវិញ​ឧកញ៉ា

ជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) ​​យល់​ឃើញ​ថា លុយ​ពិតជា​សំខាន់​សម្រាប់​មនុស្ស​នៅ​លើ​លោក​នេះ ​​ហើយ​លុយ​អាច​ទិញ​អ្វីៗ​​បាន​សឹង​តែ​គ្រប់​យ៉ាង ប៉ុន្តែ​មាន​រឿង​បី​យ៉ាង ដែល​លុយ​មិន​អាច​ទិញ​បាន​​គឺ ពេលវេលា សុខភាព និង​​ក្តីសុខ​ពិត​ប្រាកដ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវឧកញ៉ា ​​បាន​លើក​ឡើង​តាម​រយៈ​ទំព័រហ្វេសប៊ុក​​ផ្ទាល់​ខ្លួន​​ថា ថ្ងៃច័ន្ទ និង​ថ្ងៃសុក្រ ជាថ្ងៃដែល​លោក​ជំទាវ​មិនធ្វើការណាត់ជួបរកស៊ីនោះទេ បើសិនជាមិនចាំបាច់។ ថ្ងៃសៅរ៍ អាទិត្យ អាចជាថ្ងៃសម្រេច​ការងារនានា ឬ​កម្សាន្ត​ចុងសប្តាហ៍ ជួបជុំគ្រួសារ និងកូនៗ ដែល​ជាពេលវេលាដ៏មានតម្លៃបំផុត។

“លុយពិតជាសំខាន់​សម្រាប់​មនុស្សនៅលើលោកយើង លុយអាចទិញអ្វីៗ​បានសឹងតែគ្រប់យ៉ាង​ទាំងអស់​ផង​ដែរ តែលុយមិន​អាចទិញពេលវេលា មិនអាចទិញសុខភាព ពិសេសលុយមិនអាចទិញក្តីសុខពិតបានឡើយ។ ក្តីសុខ​ពិត លុយមិនអាចប្រាថ្នាចង់ស្គាល់ចង់បាន លុះត្រាណាបុគ្គលនោះមានចិត្តស្ងប់ និងស្គាល់ពាក្យថាគ្រប់គ្រាន់ ទើប​ក្តីសុខពិតនោះ រំលេចខ្លួនចេញមក​ឱ្យ​យើងស្គាល់បានយ៉ាងងាយបំផុត”។ លោកជំទាវឧកញ៉ា ​បាន​បញ្ជាក់​បន្ថែម។

លោក​ជំទាវឧកញ៉ា នឹម វណ្ណៈ ជាអ្នកជំនួញ​វ័យក្មេង​​លេចធ្លោរ​មួយ​រូប​ លើ​ពហុវិស័យ ​​ដោយ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ២០២២ លោក​ជំទាវ​​បាន​កាន់កាប់​មុខ​ជំនួញ​ចំនួន ៧ ក្នុង​នោះ​មាន​ដូចជា៖ (១)ក្លឹបកម្សាន្ត​ និងភោជ​នីយដ្ឋាន​ អេ ស៊ី អ៊ី (ACE Lounge and Restaurant), (២)ភោជនីយដ្ឋានអូសក្រឡា OS KROLA – អូសក្រឡា (ឆ្នេរអូរត្រេះទី១ ក្រុង​ព្រះសីហនុ), (៣)ឆ្នោតនាគ,​ (៤)ក្រុមហ៊ុនមេធាវី អេជ អេន អេស (HNS Law Group), (៥)សារាយធម្មជាតិ NNP (NNP Cambodia Shop), (៦)ស្ករសម្រក ​និង Detox L2ME និង​​(៧)ប្រេងខ្យល់ ប្រេងកូឡា ផ្កាឈូក ផលិតនៅហុងកុង ប្រទេសចិន ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ACE GROUP៕ ​