ភរិយាអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ម្ចាស់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ភ្នំពេញ ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «អ្នកឧកញ៉ា» ជូន​ដល់​ ឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ដែលជា​ភរិយា​​​របស់​អ្នកឧកញ៉ា ស៊ី គង់ទ្រីវ ​​​​​​​កាលពី​​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៣​ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់​ សម្តេចអគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ​ឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ​​ត្រូវ​បាន​គេ​ស្គាល់​ថាជា​ នាយក​ក្រុមហ៊ុន ខេធី គ្រុប​ និង ខេធីប៉ា​ស៊ីហ្វិក គ្រុប​ (KT Group & KT Pacific Group Limited) និងជា​ម្ចាស់​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ និងផ្សារ​នាគមាស ​នៅរាជធានី​ភ្នំពេញ។ លោកជំទាវ បានទទួលងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ០២១៣/១២៦ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣។ ឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ជាស្ត្រី​មួយ​រូប ក្នុង​ចំណោម​ស្ត្រី​២​រូប​គត់ ​​ស្ថិត​​ក្នុង​សមាសភាពក្រុមប្រឹក្សាភិបាល​នៃសមាគមឧកញ៉ាកម្ពុជា ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន​ក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា អាណត្តិទី១៕