អ្នកឧកញ៉ា សៀ ឫទ្ធី ទទួលការ Surprise ថ្ងៃខួបកំណើត ព្រមទាំងទទួលបានបាច់ផ្កាជាច្រើន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា​ សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ​​​​ត្រូវ​បាន​​បុគ្គលិក​​ជាន់ខ្ពស់ ​​​​នៃ​ក្រុមហ៊ុន​របស់​លោក​ជា​ច្រើន​រូប ​ធ្វើ​ពិធី​អបអរសាទរ​​ក្នុង​ឱកាស​​ថ្ងៃ​​ខួប​កំណើត ព្រម​ទាំង​ទទួល​បាន​សារ​​លិខិត​ជូនពរ និង​បាច់ផ្កា​ជា​ច្រើន ធ្វើ​ឱ្យ​លោក​បង្ហាញ​ពី​​ស្នាម​ញញឹម និង​ក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង កាលពី​ថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ២០២៣ ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ​ដែល​​បាន​ផ្ញើ​សារ និង​បាច់ផ្កា​ គោរព​ជូន​ពរ​ដល់​អ្នក​ឧកញ៉ា សៀ ឫទ្ធី ម្សិល​មិញ​នេះ​ គឺ​មាន​​​មក​ពី​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​ដូចជា ​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​​របស់​គម្រោង​ភូមិ​កីឡដ្ឋាន​វើលដ៏​ប្រ៊ីដ, ក្រុមហ៊ុន​ដឹកជញ្ជូន Kerry Worldbridge Logistics, ធនាគារប្រ៊ីដ និង​ថ្នាក់ដឹកនាំ ព្រម​ទាំង​បុគ្គលិក​មក​ពី​ផ្នែក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត។ បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប យល់​ឃើញ​ថា អ្នកឧកញ៉ា គឺជាគំរូដ៏ល្អឥតខ្ចោះ ទាំងភាពជាអ្នកដឹកនាំ និងប្រាជ្ញា និង​សូម​គោរពជូនពរអ្នកឧកញ៉ា ឱ្យមាន​សុភមង្គល មានសុខភាពល្អ និងកាន់តែទទួលជោគជ័យគ្រប់ភារះកិច្ច។

​​អ្នកឧកញ៉ា​ សៀ ឫទ្ធី ជាសេដ្ឋីមួយរូបនៅកម្ពុជា ដែលបាន​បោះទុន​វិនិយោគ​លើ​គម្រោងធំៗ​​ជា​ច្រើន ​ក្នុង​នោះ​​គម្រោង​ធំៗ​ដែល​គេ​បាន​ស្គាល់​ច្បាស់​ជាងគេ​មាន​ដូចជា អគារ The Peak ស្ថិតនៅ​ទល់​មុខ​មាត់​ទន្លេ ក្បែរ​ស្ពាន​នាគ​កោះពេជ្រ ខណ្ឌ​ចំការ​មន ​ជា​អគារ​ពាណិជ្ជកម្ម ដែល​ខ្ពស់​ជាង​គេ​ចំនួន​៣ នៅ​រាជធានីភ្នំពេញ មាន​កម្ពស់​ជាង ២០០​ម៉ែត្រ និង​មាន​​ ៥៥​ជាន់ ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥៨០ លាន​ដុល្លារ និង​គម្រោង​ភូមិ​កីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃ​​ទុន​វិនិយោគ​ជាង ​២០០​ លាន​ដុល្លារ ដែល​បាន​សាងសង់​រួចរាល់ នៅ​ដើម​ឆ្នាំ២០២៣​នេះ សម្រាប់​​​​ទទួល​ប្រតិភូ​កីឡាករ​​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ក្នុង​ការ​ស្នាក់នៅ​ ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣៕