អតីតតារាសម្តែងទទួលបានងារ «អ្នកឧកញ៉ា» ពីព្រះមហាក្សត្រ

ជុំវិញ​ឧកញ៉ា

 ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាប់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា ម៉ៅ ចំណាន ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៣៨៤ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ ការផ្តល់គោរមងារអ្នកឧកញ៉ានៅពេលនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ​ ហ៊ុន សែន នាយរកដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចប្បន្នលោកស្រីជានាយិការប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ គិតមកដល់ឆ្នាំ២០២៣នេះ អតីតតារាសម្តែងល្បីឈ្មោះ លោកជំទាវ ម៉ៅ ចំណាន មានអាយុ ៤០ឆ្នាំហើយ។

លោកស្រីដែលជាអ្នកខេត្តស្វាយរៀងរូបនេះ បានជំហានចូលប្រឡូកក្នុងវិថីសិល្បៈ នៅអំឡុងឆ្នាំ១៩៩៨ អាជីពដំបូងរបស់លោកស្រីគឺ ច្រៀង តាមភោជនីយដ្ឋាន បន្ទាប់មក​នាង​ក៏មានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ​៥។

បាត់មុខមួយរយៈធំលើវិថីសិល្បះ ក្រោយមក​ឮព័ត៌មានថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ ជាមួយមហាសេដ្ឋីប្រាក់លានម្នាក់ គឺអ្នកឧកញ៉ា គិត ម៉េង។ អ្នកទាំងពីរបានរួមរស់សាងគ្រួសារ បែបលាក់លួចហើយមានកូនចៅជាមួយគ្នា។ អតីតតារាសម្តែងល្បីឈ្មោះ អ្នកនាង ម៉ៅ ចំណាន បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេលជាង ១០ឆ្នាំ ក្រោយមកក៏បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៥​។

ចំណង​ស្នេហ៍​ដ៏​ស្អិត​រមួត​របស់​អតីត​តារា​សម្ដែង​លោក​ជំទាវ ស្រី​តូច ចំណាន និង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​អ្នក​ឧកញ៉ា​គិត ម៉េង ក្នុង​រយៈ​ពេល​ជិត ២០ ឆ្នាំ​នេះ បាន​បន្សល់​ទុក​ចំណង​ដៃ​បុត្រា​បុត្រី​ចំនួន ៤ នាក់ ទី១ យុវជន គិត ស៊ូឡា, យុវតី គិត ស៊ូរៀ​រង្សី, យុវតី គិត ស៊ូណាវីន និងយុវជន គិត ស៊ូឡូង៕