កូនប្រុសឧកញ៉ា លីម ប៊ុណ្ណា បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Nottingham Trent ប្រទេសអង់គ្លេស

ជុំវិញ​ឧកញ៉ា

លោក លីម ធារ៉ា កូនប្រុស​របស់​លោក​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ឧកញ៉ា​ខ្នា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) និង​លោកជំទាវ ថុង ធីតា ​​បាន​បញ្ចប់​ការ​សិក្សា​និង​ទទួល​បាន​សញ្ញាបត្រ​​ថ្នាក់​បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Nottingham Trent ប្រទេសអង់គ្លេស ​​​កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយ​ឃើញ​ភាព​ជោគជ័យ​របស់​កូនប្រុស ដែល​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ នៅ​ប្រទេស​តំបន់​អឺរ៉ុប​ដូច​នេះ លោកជំទាវ ថុង ធីតា បាន​បង្ហាញ​​​សារ​យ៉ាង​ដូច្នេះ​ថា៖ “ប៉ា​ ម៉ាក់​ មាន​មោទនភាព​ណាស់​កូន Theara Lim។ ​ភាពជោគជ័យ​របស់​យុវវ័យ​កូនបានមួយចំណែកនៅក្នុងជីវិតហើយ​។ ម៉ាក់​សូមជូនពរកូន សូមឱ្យកូនជោគជ័យ​រហូតណាកូនសម្លាញ់ម៉ាក់។ ​ស្រឡាញ់កូនខ្លាំងណាស់ កូនសម្លាញ់”។ លោកជំទាវ ថុង ធីតា ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា កូនប្រុស​របស់​លោកជំទាវ នឹង​នៅ​បន្ត​សិក្សា​​យក​អនុបណ្ឌិត​​​បន្ត​ទៀត៕