អតីតតារាសម្តែង ហង្ស ម៉ារីនី និងស្វាមី ទទួលបានគោរមងារ «ឧកញ៉ា» ក្នុងថ្ងៃតែមួយ

ជុំវិញ​ឧកញ៉ា

លោកស្រី ហង្ស ម៉ារីនី អតីតតារាសម្តែង ​និង​ស្វាមី លោក ផូ កែវសម្បត្តិ ត្រូវ​បាន​​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ជា​ «ឧកញ៉ា» ​នៅ​ថ្ងៃតែមួយជាមួយ​គ្នា គឺ​នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ហង្ស ម៉ារីនី ជា​តារា​​ម្នាក់​​​​ដែល​ចូល​​ចិត្ត​​ធ្វើការងារ​​សប្បុរសធម៌ និង​បច្ចុប្បន្ន​ ជាអ្នកជំនួញរកស៊ីនៅ​លើ​អនឡាញយ៉ាងល្បីឈ្មោះ។ ទោះ​បី​ជា​ពុំ​សូវ​បង្ហាញ​មុខ​លើ​​ការងារ​សិល្បៈ​សម្តែង​ជា​ច្រើន​ឆ្នាំ ​ប៉ុន្តែ​លោកស្រី ហង្ស ម៉ារីនី ​​​ហាក់​កាក់កប​​យ៉ាង​ខ្លាំង​នឹង​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ស្វាមី រហូត​អាច​សាង​គ្រួសារ​មួយ​​​ដ៏​កក់ក្តៅ ​ព្រមទាំងមាន​ផ្ទះ​ដ៏​ធំស្គឹមស្កៃ និង​រថយន្ត​ទំនើបៗ​ផង​ដែរ។ លោកស្រី ហង្ស ម៉ារីនី និង​លោក​ ផូ កែវសម្បត្តិ ​​​​​​មាន​​កូនប្រុស​ស្រី​​ចំនួន​ ៣នាក់ ខណៈ​ដែល​កូនទី៣ ឈ្មោះ​ ផូ ឥន្រ្ទភិច្ឆ័យ ទើប​សម្រាល​កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣៕