កូនប្រសារអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកនយោបាយវ័យក្មេង ជាប់ជាតំណាងរាស្ត្រ នៅមណ្ឌលខេត្តកំពង់ស្ពឺ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងជាអគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ួហ្គើ ដែល​ជា​កូនប្រសារ​អ្នកឧកញ៉ា លី យ៉ុងផាត់ ​​ជា​អ្នកនយោបាយវ័យក្មេង ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិកាលទី៧ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាម​លំដាប់​អាយុ​ពី​ខ្ពស់ មក​ទាប ​​របស់​ គជប កាលពី​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ​​បាន​​បង្ហាញ​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​តំណាងរាស្ត្រ​ទាំង​ ១២៥​រូប លោក​ឧកញ៉ា សេង ញ៉ក់ ​​វ័យ​​៤៣​ឆ្នាំ បាន​ស្ថិត​នៅ​លេខរៀង​ទី​១១៥ ហើយ​មាន​អាយុ​ប្រហាក់ប្រហែល​នឹង​តំណាងរាស្ត្រ​វ័យក្មេង​ និង​​ថ្នាក់ដឹកនាំ​​ជំនាន់​ថ្មី​​មួយ​ចំនួន​ទៀត​ដូចជា ​លោក កើត រិទ្ធ, លោក ឌិត ទីណា, លោក សាយ សំអាល់, លោកជំទាវ ចម និម្មល, លោក ទៀ សីហា និង​លោក ស សុខា ជាដើម។

សូម​ជម្រាប​ថា លោក​ឧកញ៉ា សេង ញ៉ក់ ជា​ស្វាមី​របស់​លោកស្រី លី អាផណ ​​កូនស្រី​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា, ទីប្រឹក្សាផ្ទាល់​សម្តេច​តេជោ​នាយករដ្ឋមន្ដ្រី, ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។ ​​​លោក សេង ញ៉ក់ ទទួលបានគោរមងារ «ឧកញ៉ា» កាលខែមករា ឆ្នាំ២០១៦៕