ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា សុខ វណ្ណា

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ ឧកញ៉ា​ សុខ វណ្ណា​ ជា​ «អ្នកឧកញ៉ា» ​នៅ​​ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ជានិច្ចកាល​តែងតែ​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌ និង​កិច្ច​ការ​សង្គម។ ជាពិសេស លោក​ឧកញ៉ា និង​លោកជំទាវ ​តែង​ចូល​រួម​ជាមួយ​អ្នកឧកញ៉ា ជា រតនា ជំនួយការ​ផ្ទាល់​សម្ដេចតេជោនាយករដ្ឋមន្ត្រី នាំ​យក​រថយន្តសង្គ្រោះបន្ទាន់​​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់​ជូន​អង្គភាព​មួយ​ចំនួន​ ដូចជា​ ​មន្ទីរពេទ្យបង្អែក ស្នងការដ្ឋាននគរបាល និង​បញ្ជាការដ្ឋានកងទ័ព​នានា ជាដើម៕