ឧកញ៉ាកំពុងរកស៊ីជោគជ័យវិស័យកសិកម្មម្នាក់ទទួលបានគោរមងារ«អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

 ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាប់ង្គាប់ផ្តល់គោរមងារ «អ្នកឧញ៉ា» ជូនដល់ឧកញ៉ា សុខ ឆេង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៣៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដែលចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ាជូនឧកញ៉ា សុខ ឆេង ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

មានវ័យ ៧៦ឆ្នាំ ឧកញ៉ា សុខ ឆេង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន PPD &C Co., Ltd ដែលជាក្រុមហ៊ុនទទួលខុសត្រូវសាងសង់ភ្លើងបំភ្លឺផ្លូវសាធារណៈ។ ​ឧកញ៉ា ​សុខ ឆេង ជា​អគ្គនាយករងក្រុមហ៊ុន យីតាក់ គ្រុប (YETAK GROUP LTD) ជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្ម​ដ៏​ធំ​មួយ​នៅកម្ពុជា ​​តាំងពីឆ្នាំ២០០២។ ​

ក្រៅពីនោះ ឧកញ៉ា សុខ ឆេង ក៏ជាម្ចាស់ក្រុមហ៊ុន Mekong Oryza Trading Co., Ltd ជាក្រុមហ៊ុននាំចេញអង្ករដ៏ធំទៅក្រៅប្រទេស និងម្ចាស់ក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលជាក្រុមហ៊ុនក្នុងវិស័យកសិកម្មដាំ និងនាំចេកអំបូងលឿងចេញទៅកាន់ទីផ្សារអន្តរជាតិ។

បច្ចុប្បន្នឧកញ៉ា សុខ ឆេង ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានគណៈកម្មាធិការរដ្ឋបាល និងហិរញ្ញវត្ថុនៃសមាគមឧកញ៉ាកម្ពុជា​៕