សម្តេចតេជោ ហ៊ុន សែន​ ទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ«ឧកញ៉ា» ជូនលោកស្រី សោម ទីណា

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារ«ឧកញ៉ា» ជូនដល់លោកស្រី សោម ទីណា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៨៧៨ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់គោរមងារឧកញ៉ាជូនលោកស្រី សោម ទីណា ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកស្រី សោម ទីណា ត្រូវបានគេស្គាល់ថាជាអ្នកជំនួញស្រ្តីវ័យក្មេងមួយរូបដែលកំពុងទទួលបានជោគជ័យក្នុងវិស័យកែសម្ភស្សនៅប្រទេសកម្ពុជា បច្ចុប្បន្នកំពុងកាន់តួនាទីជាអគ្គនាយិការនៃមជ្ឈមណ្ឌលកែ សម្ភស្ស (Tina Beauty Care) ដែលកំពុងទទួលបានគាំទ្រយ៉ាងច្រើនពីអតិថិជន។

លោកស្រី សោម ទីណា ជានិច្ចកាលតែងតែបង្ហាញវត្តមានក្នុងការចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចូលរួមកសាងសមិទ្ធផលនានាជាច្រើននៅតាមមូលដ្ឋាននានា ពិសេសសកម្មភាពមនុស្សធម៌ ដូចភ្លៀងរលឹមជួយដល់ទុរគតជន ជនចាស់ជរា និងជន ដែលជួបការលំបាកជាដើម។

នៅលើបណ្តាញសង្គមហ្វេសប៊ុកប៉ុន្មានក្រោយទទួលបានគោរមងារ «ឧកញ៉ា» ប្រទានពីព្រះមហាក្សត្រ លោកស្រី សោម ទីណា បានបង្ហាញក្តីរំភើបរីករាយជាខ្លាំងចំពោះការទទួល បាននូវគោរមងារជា «ឧកញ៉ា» នាពេលនេះ។ លោកស្រីចាត់ទុកការទទួលបាននូវគោរមងារនេះជាកិត្តិយសដ៏ធំធេងសម្រាប់លោកស្រី និងក្រុមគ្រួសារទាំងមូល។

ទន្ទឹមនឹងនោះលោកស្រីអគ្គនាយិការមជ្ឈមណ្ឌលកែ សម្ភស្ស ទីណា បានប្រកាសថ្វាយនូវអំណរព្រះគុណយ៉ាងជ្រាល ជ្រៅថ្វាយព្រះមហាក្សត្រ និងគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលក្រាបបង្គំទូលថ្វាយត្រាស់បង្គាប់ផ្តល់គោរមងារ«ឧកញ៉ា» ជូនលោកស្រី៕