កំណត់ត្រាថ្មី! សិស្សថ្នាក់ទី៧ នៃសាលាអន្តរជាតិ វើលដ៍កម្ពុជា ដណ្ដើមបានមេដាយលេខ១ ទូទាំងប្រទេស និងលេខ ៤៨ ទូទាំងពិភពលោក

ជុំវិញ​ឧកញ៉ា

សិស្សឆ្នើមថ្នាក់ទី៧ នៃសាលាអន្តរជាតិ វើលដ៍កម្ពុជា ឈ្មោះ ភឺន បញ្ញា ដណ្ដើមបានមេដាយលេខ១ ទូទាំងប្រទេស និងទទួលចំណាត់ថ្នាក់លេខ ៤៨ ទូទាំងពិភពលោក នៅក្នុងការប្រកួតអន្តរជាតិ VANDA2023 International Science Competition ដោយមានអ្នកចូលរួមជិត  ៤,០០០ នាក់ មកពី២០ ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាម អគ្គនាយិកាសាលាអន្តរជាតិ វើលដ៍កម្ពុជា លោកស្រីឧកញ៉ា សាយ សោភា ថ្លែងថា៖ “នាងខ្ញុំ ពិតជាមានមោទនភាពខ្លាំងណាស់ ទៅលើលទ្ធផលដ៏ត្រចះត្រចង់ ដែលសិស្សឆ្នើមពីសាលាអន្តរជាតិ វើលដ៍កម្ពុជា ដណ្ដើមបានមេដាយមាស ចំណាត់ថ្នាក់លេខ១ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងចំណាត់ថ្នាក់លេខ ៤៨ ទូទាំងពិភពលោក។ ជោគជ័យថ្មី និងការដណ្ដើមបានមេដាយមាសបន្ថែមទៀតជូនសាលានាពេលនេះ គឺពិតជាកាដូដ៏មានតម្លៃ មិនអាចកាត់ថ្លៃ ក្នុងឱកាសឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣-២០២៤ ប្រចាំសាលាអន្តរជាតិ វើលដ៍កម្ពុជា”។ 

អគ្គនាយិកាសាលាអន្តរជាតិ ឈានមុខនៅកម្ពុជា ដែលបានបើកដំណើរការ បណ្ដុះបណ្ដាលអប់រំ បុត្រធីតាខ្មែរ ឈានទៅចូលរួមប្រកួតលើឆាកអន្តរជាតិ និងទទួលបានជ័យលាភីជាច្រើននាក់ នាពេលកន្លងមក មានប្រសាសន៍បន្ថែមថា នៅពីក្រោយភាពជោគជ័យទាំងអស់នេះ មានកត្តាសំខាន់ៗ ៤ រួមមាន៖ 

ទី១ សាលាអន្តរជាតិ វើលដ៍កម្ពុជា មានកម្មសិក្សាដ៏ល្អ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ

ទី២ លោកគ្រូ អ្នកគ្រូទាំងអស់ សុទ្ធតែជាអ្នកបណ្ដុះបណ្ដាលដ៏បុិនប្រសព្វ អាចផ្ទេររាល់ចំណេះដឹង និងវិធីសាស្ត្របង្រៀន ជូនសិស្សបានយ៉ាងពេញលេញ 

ទី៣ សាលាបានរៀបចំប្រព័ន្ធអប់រំមួយ ដែលជាវប្បធម៌ជំរុញឱ្យសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ ស្រលាញ់ចូលចិត្តការសិក្សា និងតែងតែចង់ចូលរួមប្រកួតប្រជែង 

ទី៣ ការចូលរួមពីអាណាព្យាបាល និងការខិតខំប្រឹងប្រែងពីសិស្សានុសិស្សផ្ទាល់  

គួរបញ្ជាក់ថា កាលពីចុងខែកក្កដា ឆ្នាំ២០២៣ នេះ សិស្សឆ្នើមសាលាអន្តរជាតិ វើលដ៍កម្ពុជា ចំនួន ៨នាក់ ក៏ទើបតែដណ្តើមបានមេដាយមាស ចំនួន ២គ្រឿង និងសំរឹទ្ធចំនួន ៦គ្រឿង ពីកម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023) ដែលប្រារព្ធឡើងកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ផងដែរ។ 

សាលាអន្តរជាតិ វើលដ៍កម្ពុជា ជាសាលាស្តង់ដារកម្រិតអន្តរជាតិ និងបានបញ្ជូនសិស្សទៅចូលរួមប្រកួត​ដណ្ដើម​មេដាយអន្តរជាតិជាមួយបណ្ដាប្រទេសនានាលើពិភពលោកជារៀងរាល់ឆ្នាំ មិនដែលខាន។ វិន័យ គុណភាព សីលធម៌ និងសុខុមាលភាព គឺជាគោលការណ៍គ្រឹះ​សាលាអន្តរជាតិ វើលដ៍កម្ពុជា ។ 

សាលាអន្តរជាតិ វើលដ៍កម្ពុជា ដែលបច្ចុប្បន្នបានពង្រីកសាខា ក្នុងខណ្ឌចំនួន ៣ ក្នុងរាជធានីភ្នំពេញ  ៖

១. ជាសាលាដែលមាន Curriculum ច្បាស់លាស់មានការទទួលស្គាល់ត្រឹមត្រូវ ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២ ។
២. មានការទទួលស្គាល់កម្មវិធីសិក្សាស្តង់ដារអន្តរជាតិគ្រប់កម្រិត។ សម្រាប់ថ្នាក់មតេ្តយ្យសិក្សា និងបឋមសិក្សា​កម្មវិធីសិក្សាទទួលស្គាល់ដោយ SEAB ( IPSLE) ប្រទេសសិង្ហបូរី និងមធ្យមសិក្សាកម្មវីធីសិក្សា Cambridge IGCSE AS/ Alevel ទទួលស្គាល់ដោយ Cambridge ចក្រភពអង់គ្លេស ហើយសម្រាប់សញ្ញាបត្រថ្នាក់ទី១២ អន្តរជាតិ គឺមានតម្លៃសមមូលជាមួយនឹងសញ្ញាបត្រទុយតិភូមិជាតិ (ថ្នាក់ទី១២) ។
៣. សាលាមានអាយុកាល ១០ឆ្នាំមកហើយ។
៤. សិស្សទទួលបានចំណេះដឹង ៣ភាសា គឺភាសាខ្មែរ, អង់គ្លេស និង ភាសាចិន។
៥. ទទួលសិស្សឲ្យចូលរៀនចាប់ពីអាយុ ១ឆ្នាំ ៨ ខែ ឡើងទៅ ។
៦. ជាសាលាដែលមានកម្មវិធីសិក្សាជាតិ និងអន្តរជាតិ តែរក្សាប្រពៃណី និងវប្បធម៌ខ្មែរ ៕