អ្នកឧកញ៉ា សួរ វីរៈ ប្រកាសផ្តល់រង្វាន់ ដល់អ្នកដែលឆ្លើយសំណួររបស់លោកបានត្រឹមត្រូវ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ​​នៅ​ព្រឹក​ថ្ងៃទី១៥ ខែកញ្ញា​នេះ ​​បាន​ប្រកាស​ផ្តល់​រង្វាន់​​ជា​ច្រើន ដល់​អ្នក​ដែល​អាច​ឆ្លើយ​បាន​ត្រឹមត្រូវ​​ លើ​សំណួរ​​របស់​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បាន​​លើក​ឡើងជា​សំណួរ​​លើ​ទំព័រហ្វេសប៊ុក​​​ថា បើសិនអ្នកជាម្ចាស់អាជីវកម្ម តើអ្នកនឹងជ្រើស​យក​ជំរើសណា ដើម្បីភាពជោគជ័យអាជីវកម្មរយ:ពេលយូរអង្វែង?

A-បុគ្គលដែលមានចំណេះដឹង និងបទពិសោធន៍៖ អាចជាបុគ្គលមិនមានឆន្ទៈ​លះបង់ខ្ពស់ និងអាចនឹងមិន​បន្តការងារ​យូរអង្វែងជាមួយអ្នក តែក៏អាចជាបុគ្គលជួយពង្រឹងការងាររបស់អ្នកបានល្អ។
B-បុគ្គលដែលមានភាពស្មោះត្រង់៖ ទាមទារឱ្យ​អ្នកហ្វឹកហាត់ បង្ហាត់បង្រៀន តែជាបុគ្គលដែលមាន​ការលះបង់​ខ្ពស់ ស្មោះត្រង់ជាមួយការងារ និងបន្តការងារយូរអង្វែងជាមួយអ្នក។

ចម្លើយ​ដែលត្រឹមត្រូវនឹងទទួលបានរង្វាន់៖ 300$, 200$, 100$, ការស្នាក់នៅរីស៊ត VET​ មួយ​បន្ទប់(១យប់) ឬសំបុត្រធ្វើដំណើរ ៣សំបុត្រ របស់​ក្រុមហ៊ុនវីរ:ប៊ុនថាំ និង VET Airbus Express។

អ្នកឧកញ៉ា សួរ វីរៈ នឹងបក​ស្រាយ​តាមរយ:បទពិសោធន៏នូវចម្លើយ​ដែលត្រឹមត្រូវ មុននឹង​ចាប់រង្វាន់ខាងលើ។ ចំពោះ​រីស៊តស្នាក់នៅ អាច​ជ្រើស​រើស​ស្នាក់នៅ​រីស៊ត​ណាមួយ​ដូចជា៖ Camping Park Resort Kirrirom, Romduol Resort Kirrirom, Koh Sdach Resort, Akpijun Resort, Sara Resort, Eden Beach Resort, Tube Resort, Sandy Beach Resort, Bodega Beach Resort, Apex Koh Kong Hotel ឬ​ Pidoma Resort នៅ​មណ្ឌលគិរី៕