មកស្គាល់ CEO ក្រុមហ៊ុន ហនុមាន ត្រូវជាពូបង្កើតកូនកំលោះ Richie

ជុំវិញ​ឧកញ៉ា

ពិធីមង្គលអាពាហ៍ពិពាហ៍​ត្រកូល​អភិជន កូនប្រុស​ម្ចាស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ​​កាលពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ​​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​​​លើ​​បណ្តាញ​សង្គម​នៅ​កម្ពុជា រហូត​ដល់​បណ្តា​ប្រទេស​ជិត​ខាង។ ជាមួយគ្នានោះ​ដែរ លោក ខៀវ តូតូ ដែល​ត្រូវ​ជា​ពូបង្កើត​របស់​កូនកំលោះ​ឯណោះវិញ ​ក៏​បាន​ធ្វើ​ឱ្យ​បណ្តា​សាធារណជន​​ចាប់​អារម្មណ៍​មិន​ស្ទើរ​នោះ​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ ខៀវ តូតូ (Khieu Toto) ត្រូវ​បាន​គេ​ដឹង​ថា​​ជា​ នាយកប្រតិបត្តិ​ក្រុមហ៊ុន​ ហនុមាន ប៊ែវើរីជីស ត្រូវជាពូ​បង្កើត​របស់កូនកំលោះ ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយ​កញ្ញា តាំង ប៉ោហ្គិច ហៅ Jade ហើយលោកត្រូវ​ជា​ប្អូន​បង្កើត​របស់​​​លោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។ លោក​ ខៀវ តូតូ បាន​បញ្ចប់​ការ​សិក្សា​ជាន់ខ្ពស់ មកពី​សាកលវិទ្យាល័យ​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក University of Washington Foster School of Business ហើយ​បច្ចុប្បន្ន​លោក​ក៏​មាន​តួនាទី​ជា នាយកផ្នែកវិនិយោគ នៃ​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន។

​ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ និង​បាន​សម្ពោធជាផ្លូវការ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន​ក្រុមហ៊ុន​ កំពុង​ផលិត​លក់​នូវ​ស្រាបៀរ និង​ភេសជ្ជៈ​​ជា​ច្រើន​​ទូទាំង​ប្រទេស និង​​នៅ​ក្រៅប្រទេស​ដូចជា នៅ​ប្រទេស​ថៃ ផងដែរ៕​

@chesda788 Khieu Toto ពូបង្កេីតរបស់កូនកំលោះ និង ត្រូវជា CEO ហនុមាន ខ្ពស់សង្ហានៅ single មានចំណាប់អរម្មណ៍ សូមទាក់ទងមកខ្ញុំបាទ #richiejadethewedding🤍 ♬ Nika x នំបុ័ង – Metro Remix