តើឧកញ៉ា សុខ គង់ ទទួលបានគោរមងារ «អ្នកឧកញ៉ា» តាំងពីពេលណា?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុម​ហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប (Sokimex Investment Group) ​ជា​​សេដ្ឋី​មួយ​រូប​នៅកម្ពុជា ​កំពុងវិនិយោគ​លើ​មុខជំនួញ​​ពហុវិស័យ។ ចាប់តាំងពីឆ្នាំ១៩៩០ មក​ទល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប ​​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​​​មិន​តិច​ជាង​ ៧ នោះ​ទេ។ តើ​អ្នកជំនួញ​ចាស់​វស្សា​រូប​នេះ ទទួល​បាន​គោរមងារ «អ្នកឧកញ៉ា» តាំងពី​ពេល​ណា?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមព្រះរាជក្រឹត្យ​​​លេខ នស/រកត/០៦២៣/១០៩៩ ​​លោក​ឧកញ៉ា សុខ គង់ ​ម្ចាស់​សណ្ឋាគារ សុខា អូតែល ​ត្រូវ​បាន​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ «អ្នកឧកញ៉ា» នៅ​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣។

ពាណិជ្ជករ​ជើង​ចាស់ សុខ គង់ ទទួលបានងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ តាមរយៈព្រះរាជក្រឹត្យ​លេខ០៤៩៥/​៣៧ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥។

សូម​ជម្រាប​ថា អ្នកឧកញ៉ា សុខ គង់ ជា​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច, សុខា អូតែល & រីសត, សុខា អចលនទ្រព្យ, បូកគោ កសិដ្ឋានបន្លែសរីរាង្គ, ហាង​កាហ្វេ សុខា, ទឹកពិសាគុណភាពខ្ពស់ ឋានសួគ៌បូកគោ និង​កាស៊ីណូ Sokha Vegas នៅខេត្តព្រះសីហនុ៕