នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ធ្យូបកាហ្វេ បានបើកទ្វារស្វាគមន៍អតិថិជនជាផ្លូវការ នៅសាខាដ៏ថ្មីស្រឡាងរបស់ខ្លួន គឺ សាខា ធ្យូបកាហ្វេ ៣៧១ របស់អ្នកឧកញ៉ា ហេង សៀ។

ក្នុងថ្ងៃបើកសម្ពោធនេះ មានការចូលរួមពី អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូបរួមមាន អ្នកឧកញ៉ា ហេង សៀ, អ្នកឧកញ៉ា អុឹង សែ, ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង, ឧកញ៉ា ស៊ិន ចន្ធី, ឧកញ៉ា ឈឹម បញ្ញា, ឧកញ៉ា អុឹង គឹមហុង, ឧកញ៉ា ឃន ឈុនដារ៉ា ព្រមទាំងអតិថិជនយ៉ាងច្រើនកុះករ ដែលបានអញ្ជើញមកគាំទ្រ និងរីករាយជាមួយរសជាតិភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងសម្បូរបែប ដែលនេះសបញ្ជាក់ពីភាពជឿជាក់ និងការគាំទ្រយ៉ាងខ្លាំងក្លា ទៅដល់ម៉ាកយីហោខ្មែរមួយនេះ។
លើសពីនេះទៅទៀត អតិថិជនមានជម្រើសកាន់តែច្រើនក្នុងការកុម្ម៉ង់ភេសជ្ជៈពី ធ្យូបកាហ្វេ ដោយលោកអ្នកអាចធ្វើការកុម្ម៉ង់ផ្ទាល់នៅក្នុងហាង កុម្ម៉ង់តាមរយៈដៃគូដឹកជញ្ជូន ឬកុម្ម៉ង់តាមរយៈកម្មវិធីទូរសព្ទដៃ ធ្យូបកាហ្វេ ក៏បាន៕














