ឧកញ៉ា ហ៊ុយ ភៀវ រៀបចំមង្គលការកូនប្រុសយ៉ាងអធិកអធម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ុយ ភៀវ អគ្គនាយក ក្រុមហ៊ុន ចំការស្វាយចន្ទី ហ៊ុយ ភៀវ អង្គរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីមង្គលការកូនប្រុសយ៉ាងអធិកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីអាពាហ៍ពិពាហ៍នេះ រៀបចំឡើងដោយមានកូនប្រុសនាម ទៀ ហ៊ុយផេង និង កូនស្រីនាម ហួន អាមេនដាខេមមា (ហៅ មិឈឺ)។ ពិធីមង្គលនេះ រៀបចំចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយចប់ពិធីមង្គល យ៉ាងសប្បាយរីករាយ អបអរសាទរ គូស្នេហ៍ថ្មីថ្មោង នេះ ឧកញ៉ា ហ៊ុយ ភៀវ តាំង នាម ជាមេបាកូនកំលោះ បានបង្ហោះសារជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមកម្មវិធីមង្គល របស់កូនប្រុសលោក ដោយមានសេចក្ដីថា «សូមគោរពនឹងថ្លែអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ ចូលរួមពិធីមង្គលការកូនប្រុសស្រីយើងខ្ញុំ ដែលប្រព្រឹត្តទៅថ្ងៃទី ២១,២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ទាំងអស់ អោយជួបតែសេចក្តីសុខសេចក្តីចំរើន ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបជូនផងដែរថា ឧកញ៉ា ហ៊ុយ ភៀវ ក្រៅពីជាស្ថាបនិក ក្រុមហ៊ុន ចំការស្វាយចន្ទី ហ៊ុយ ភៀវ អង្គរ ក៏ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ផងដែរ៕

អត្ថបទ៖ សុកធា