អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចូលួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរឆ្នាំទី៥០ នៃមិត្តភាពនិង កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលសុទ្ធតែអ្នកឧកញ៉ា ឧកញ៉ាជាច្រើនរូបទៅកាន់ទស្សនកិច្ចក្រុមហ៊ុន Net protection Inc ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Net protection Inc គឺជាបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ទូរទាត់ប្រតិបត្តិការពាណិជ្ជ ដែលអភិវឌ្ឍន៍ឡើងដោយជប៉ុន និងមានសុវត្ថិភាពខ្ពស់។ ក្រុមហ៊ុននេះ មានអ្នកប្រើប្រាស់ប្រមាណ ១៥លាននាក់នៅក្នុងប្រទេសជប៉ុន។

បន្ទាប់ស្តាប់ការធ្វើបទបង្ហាញពីក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានគូសបញ្ជាក់ថា បច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា។ ក្នុងន័យនេះ អ្នកឧកញ៉ាបានលើកទឹកឲ្យក្រុមហ៊ុន Net protection Inc ពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ប្រកាសស្វាគមន៍និងជួយគាំទ្រដល់ក្រុមហ៊ុនជប៉ុនដែលមានបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាព និងពង្រីកការវិនិយោគនៅកម្ពុជា៕