អ្នកឧកញ៉ា ទៀ វិចិត្រ សម្ពោធដាក់ឱ្យដំណើរការហាង 7-Eleven សាខាអូរសំអាត ក្រុងព្រះសីហនុ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត ​​នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣​នេះ​ បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យដំណើរការ​ជាផ្លូវការ​ហាង 7-Eleven សាខាអូរសំអាត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​បើក​សម្ពោធ​ហាង​ថ្មី​នេះ​ នឹង​ជួយ​​​​ផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និង​ជា​ការ​ចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ​ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយ​ភាព​ក្រីក្រ​របស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ជាពិសេស ​​ហាងម៉ាតថ្មីនេះ នឹង​ជួយ​​បម្រើ​សេវាកម្ម​កាន់​តែ​សម្បូរ​បែប​ ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ខេត្តព្រះសីហនុ​ផង​ដែរ។

គួរបញ្ជាក់ថា ហាង​ម៉ាត​ 7-Eleven ​​ជាបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ថៃ CP All Plc។ ក្រុមហ៊ុន​នេះ​ បាន​បើក​ហាង​របស់​ខ្លួន​ចំនួន ៦០ កន្លែង​ នៅ​តាម​បណ្តារាជធានី ខេត្ត​នៃ​ព្រះរាជាណាចក្រកម្ពុជា គិត​ត្រឹម​ខែ​មេសា ឆ្នាំ២០២៣ និង​មាន​គម្រោង​​ពង្រីក​សាខា​​បន្ថែម​ឱ្យ​បាន ១០០ទីតាំង នៅ​បំណាច់​ឆ្នាំ២០២៣​នេះ៕