កូនប្រុសម្ចាស់ក្រុមហ៊ុន ហនុមាន ទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ពីប្រទេសអង់គ្លេស

ជុំវិញ​ឧកញ៉ា

លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែល​ជាកូនប្រុស​របស់​​លោកស្រី​ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា​ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ​​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ ផ្នែកអាជីវកម្មអន្តរជាតិ និងការគ្រប់គ្រងសកល (International Businesses and Global Management) ពី​​សាកលវិទ្យាល័យ​ King’s College London នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី​ ខៀវ សស៊ីលៀប ​​បាន​បង្ហោះសារ​អបអរសាទរកូនប្រុស នៅ​ទំព័រហ្វេសប៊ុក កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ជាភាសាអង់គ្លេស ដែល​មាន​ន័យ​ជា​ភាសាខ្មែរ​យ៉ាង​ដូច្នេះ​ថា៖ “កូនបាន​ផ្តល់​ហេតុផល​​ជាច្រើន​ ដើម្បី​ឱ្យ​ម៉ាក់​មាន​មោទនភាព​យ៉ាង​ខ្លាំង​ ដែល​មាន​កូនជា​កូនម៉ាក់។ រឿង​ដែល​មាន​មោទនភាព​បំផុត​របស់​ម៉ាក់ គឺ​ការ​​ប្រាប់​​ដល់​អ្នករាល់​គ្នា​ថា អ្នកគឺជា​កូនប្រុស​របស់​ម៉ាក់។ សូមអបអរសាទរ សម្រាប់​សមិទ្ធផលដ៏​ពិសេស​នេះ, អនុបណ្ឌិត ផ្នែកអាជីវកម្មអន្តរជាតិ និងការគ្រប់គ្រងសកល នៅ King College។ កូន​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់។ ម៉ាក់និងប៉ា នឹងបន្តញញឹម​មើលកូន​​ដើរ​ឆ្លងកាត់​​ជំហាន​ជា​បន្តបន្ទាប់​ក្នុងជីវិត​របស់​កូន។ ប៉ាម៉ាក់​ស្រលាញ់កូន​ជា​រៀង​រហូត”។

សាកលវិទ្យាល័យ​ King’s College London ជាសាកលវិទ្យាល័យដ៏​ចំណាស់​មួយ​របស់​ប្រទេស​អង់គ្លេស ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ១៨២៩។ King’s College London បានជាប់ឈ្មោះជា​សាកលវិទ្យាល័យ​បែបស្រាវជ្រាវល្អបំផុត លំដាប់ទី៦ ក្នុងប្រទេសអង់គ្លេស កាលឆ្នាំ២០២១ និង​ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ល្អបំផុត​ លេខរៀងទី៣៥ នៅ​លើ​ពិភពលោក ក្នុងឆ្នាំ២០២៣។ សាកលវិទ្យាល័យ​នេះ​ បាន​បណ្តុះបណ្តាល​និស្សិត​ប្រមាណ​ជាង ២៥ម៉ឺន​នាក់ នៅ​ជុំវិញ​ពិភពលោក។

គួររំឭក​ថា លោក ផន មុតសុក្រឆពណ្ណ កូនប្រុស​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋាន​ភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង​លោកស្រី​ ខៀវ សស៊ីលៀប ​បាន​រៀប​អាពាហ៍ពិពាហ៍​ដ៏​ធំ​ជាមួយ​​កញ្ញា តាំង ប៉ោហ្គិច ហៅ Jade កាលពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ ពិធីមង្គលអាពាហ៍ពិពាហ៍​ត្រកូល​អភិជន​នាពេល​នោះ មាន​ការ​អញ្ជើញ​ចូលរួម​​ដ៏​ខ្ពង់ខ្ពស់​ ពី​ប្រមុខ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រាជរដ្ឋាភិបាល​ និង​អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា សំ អាង ​អ្នកឧកញ៉ា ហ៊ុន តូ រួម​ទាំង​អ្នកឧកញ៉ា ឧកញ៉ា និង​អ្នកមុខ​អ្នកការ​​លើ​វិស័យ​ជំនួញ​ផ្សេងៗ​ជា​ច្រើន​រូប​ទៀត​ផងដែរ៕