ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហាញសមិទ្ធផលធំៗទើបតែទទួលបាន

ជុំវិញ​ឧកញ៉ា

បើកឆាកដើមឆ្នាំ ២០២៤ តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានសមិទ្ធផលធំៗជាច្រើន ជាពិសេសក្រោយពីបទចម្រៀង « Call Me Papa » ផ្ទុះល្បីល្បាញពេញពិភពលោក កាន់តែធ្វើឱ្យលោកលេចធ្លោខ្លាំងក្នុងវិស័យចម្រៀង នេះគឺជាកម្លាំងចិត្តធំបំផុតសម្រាប់លោកក្នុងការបន្តការងារចម្រៀងរបស់លោកទៅមុខជាបន្តទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាំងពីបទចម្រៀង « Call Me Papa » ល្បីល្បាញទូទាំងពិភពលោកមក តារាចម្រៀងលោក ខេមរៈ សិរីមន្ត ទទួលបានការងារធំៗជាបន្តបន្ទាប់ ទាំងការងារខនសឺតធំៗតាមបណ្តាខេត្ត និងការងារក្នុងទីក្រុង ។ ស្របពេលដែលទទួលបានសមិទ្ធិផលល្អៗបានកើតឡើងជាបន្តបន្ទាប់ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា « Call me papa 2024 រឿងល្អៗជាច្រើនកើតឡើងចំពោះរូបខ្ញុំ 10M views ក្នុង យូធូប រយៈពេល 35ថ្ងៃ 1400លាន viewsរយៈពេល90ថ្ងៃក្នុង tik tok អរគុណបងប្អូនដែលគាំទ្រនឹងលើកទឹកចិត្តខ្ញុំរហូតមក ចង់ប្រាប់ថាស្រលាញ់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ » ។


ទន្ទឹមនិងទទួលបានសមិទ្ធិផលល្អបែបនេះតារាចម្រៀង ខេមរៈ សិរីមន្ត ក៏ត្រៀមនឹងបង្ហាញស្នាដៃថ្មីៗជាច្រើនទៀតនៅក្នុងផលិតកម្ម Galaxy Navatra ដើម្បីតម្រូវចិត្តអ្នកគាំទ្រ ដូច្នេះកុំភ្លេចចូលរួមគាំទ្រស្នាដៃថ្មីរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត ទាំងអស់គ្នា ដើម្បីផ្តល់ជាកម្លាំងចិត្តដល់  Idol យើង៕