ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសរកដៃគូរកស៊ីជាមួយ លក់អាវតាមអនឡាញ« ស្រឡាញ់អ្វីដែលខ្មែរមាន »

ជុំវិញ​ឧកញ៉ា

ទស្សនិកជនជាច្រើននៅតែចង់ចាំបងទចម្រៀងដ៏ល្បីល្បាញដែលមានចំណងជើងថា « ស្រឡាញ់អ្វីដែលខ្មែរមាន » ហើយថ្មីៗនេះផងដែរ កំពូលតារាចម្រៀង ឧកញ៉ាខេមរៈ សិរីមន្ត បានបំផុសបំផុលឱ្យមហាជនកាន់ចាប់អារម្មណ៍ និង គាំទ្រ អាវដែលច្នៃយ៉ាងប្រណិតដែលមានលាយល័ក្ខជាអក្សរខ្មែរថា « ស្រឡាញ់អ្វីដែលខ្មែរមាន » ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 
តាមរយៈសាររបស់លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេររៀបរាប់នៅលើ ហ្វេសប៊ុក របស់លោកកាលពីប៉ុន្មានម៉ោងមុននេះថា « ចាប់ផ្តើមលក់ហើយ អាវ1 តែ 7$ ទេ សាច់ស្អាតកប់ អាវរបស់ខ្មែរយើង ចូលឆ្នាំខ្មែរឆ្នាំនេះពាក់ទៅបាញ់ស្នេហ៍ដឹងតែកប់សារីហើយ មានលក់ដុំនឹងរាយ ទាក់ទងលេខទូរសព្ទ័ 016444418 » ។

បន្ទាប់ពីឃើញបែបនេះ បានធ្វើឱ្យមហាជនកាន់តែមានការចាប់អារម្មណ៍ខ្លាំងទៅលើអាវគូស្នេហ៍ ដែលរចនាម៉ូដយ៉ាងស្រស់ស្អាត អមដោយអក្សរ ខ្មែរ ដែលមានខ្លឹមសារថា « ស្រឡាញ់អ្វីដែល ខ្មែរ មាន » ។
ក្រៅពីកំពូល តារាចម្រៀង ខេមរៈ សិរីមន្ត បំផុសបំផុលឱ្យមហាជនចាប់អារម្មណ៍អាវអក្សរខ្មែរ « ស្រឡាញ់អ្វីដែល ខ្មែរមាន » ក៏មានតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូបទៀតបានស៊ែរនូវម៉ូដអាវដ៏ស្រស់ស្អាតនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា បទចម្រៀង « ស្រឡាញ់អ្វីដែលខ្មែរមាន » គឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនកាលពីប៉ុន្មានឆ្នាំមុន រហូតមកដល់បច្ចុប្បន្ន។ ស្ទើរគ្រប់កម្មវិធីផ្លូវរបស់ជាតិ គេតែងតែឃើញ ចាក់បទចម្រៀង១បទនេះ គួរជាទីមោទនៈ។ ចំពោះ ការច្នៃម៉ូដអាវដោយដាក់អក្សរខ្មែរថា « ស្រឡាញ់អ្វីដែលខ្មែរមាន » នេះ គឺមិនមែនក្នុងគោលបំណងរកប្រាក់ចំណេញអ្វីនោះទេ ការធ្វើអាវនេះឡើងគឺគ្រាន់ចង់រំលឹក និងឱ្យបងប្អូនចងចាំនូវបទចម្រៀងដ៏ល្បីនិងមានមានអត្ថន័យមួយបទនេះ ដែលច្រៀងដោយកំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ៕