ឧកញ៉ា ហេង បូរិន ចែកអាំងប៉ាវជូនបុគ្គលិករួចហើយ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន 

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប ​​នៅ​ព្រឹក​ថ្ងៃទី០៨ ខែកុម្ភៈ​នេះ​ ​​បាន​ជួបសំណេះសំណាល​ជាមួយ​បងប្អូនកម្មករ កម្មការិនី​ ក្នុង បុរី ហេង បូរិន គ្រុប ​​ជាច្រើននាក់ និង​បាន​ផ្តល់​ជា​អំណោយ​​មួយ​ចំនួន ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំចិន នៅការិយាល័យលក់បុរី ហេង បូរិន គ្រុប ដែលមានទីតាំងស្ថិតនៅ ។ កាន់តែពិសេសជាងនេះទៀតនោះ លោកឧកញ៉ាអគ្គនាយក បុរី ហេង បូរិន ក៏បានលេងហ្គេមកម្សាន្ត ចាប់អាំងប៉ាវផ្សងសំណាងហេង ហេង ជាមួយក្រុមការងារបុគ្គលិកការិយាល័យផងដែរ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ឧកញ៉ា ហេង បូរិន ​​បាន​​លើកឡើង​​លើ​ទំព័រហ្វេសប៊ុក​ នៅ​ព្រឹក​នេះ​​ថា៖ ​​​​ថ្ងៃនេះ​ លោក​បាន​ជួបសំណេះសំណាល​ជាមួយ​បងប្អូនកម្មករ ក្នុង បុរី ហេង បូរិន គ្រុប។ លោក​ឧកញ៉ា​បន្ត​ថា៖ “ក្នុងឱកាសនេះ លោក​បានឆ្លៀតផ្ដល់អំណោយជាអង្ករ ត្រីខ មី ថវិកា ​និងផ្ដល់​អាំង​ប៉ាវ​ដល់​បុគ្គលិក និង​កម្មករ​​របស់​បុរី​ផង​ដែរ។ ឆ្លៀត​​ក្នុង​ឱកាស​នេះ​ដែរ​ លោក​​សូម​ជូនពរ​ដល់​បុគ្គលិក ​និង​បងប្អូនកម្មករ​ទាំង​អស់​ សូម​មាន​សុខភាពល្អ និងសុខសុវត្ថិភាព តាមផ្លូវធ្វើដំណើរនាឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផងដែរ” ។ 

សូម​ជម្រាប​ថា ឧកញ៉ា​ ហេង បូរិន ​ជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុង​រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិស័យសំណង់ និងអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។ លោក​ឧកញ៉ា ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​​ថា ជាថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​រូប ដែល​តែង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ដល់បុគ្គលិក​ក្រោម​ឱវាទ តាម​រយៈ​ការ​ផ្តល់រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេងៗ ជាពិសេសបុគ្គលិកដែលមានស្នាដៃ។ ​ក្រៅពីជាម្ចាស់គម្រោងបុរី ហេង បូរិន លោកឧកញ៉ា ហេង បូរិន ក៏ជាអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ធំមួយប្រចាំប្រទេសកម្ពុជាផងដែរ ។

គម្រោងបុរី ហេង បូរិន ជាគម្រោងវិនិយោគដោយក្រុមហ៊ុន ហេង បូរិន គ្រុប លាតសន្ធឹងលើផ្ទៃដីជាច្រើនហិកតា ស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោមការវិនិយោគ និងដឹកនាំដោយផ្ទាល់ពីលោកឧកញ៉ា ហេង បុរីន បុរី ហេង បូរិន គ្រុប បានបន្តសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនជាបន្តបន្ទាប់ ។ ក្រៅពីមានជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងប្រភេទ E0, E1 បច្ចុប្បន្នបុរី ក៏កំពុងសាងសង់ប្រភេទផ្ទះលីងវីឡា លក់ក្នុងតម្លៃត្រឹមតែ 39,000$ ឬបង់រំលស់ប្រចាំខែត្រឹមតែ 290$ តែប៉ុណ្ណោះ៕  

បុរី ហេង បូរិន លើសពីលំនៅឋានដ៏កក់ក្ដៅ!