ផ្ទុះកក្រើកប្រទេសកម្ពុជា និងថៃ! Galaxy ឆ្នាំនេះលេងឈុតធំ កំពូលតារាចម្រៀងឧកញ៉ា ខេមរៈសិរីមន្ត ច្រៀងរួមគ្នាជាមួយកំពូលរាតារ៉េប B king និង Mcca តារាល្បីរបស់ប្រទេសថៃ

ជុំវិញ​ឧកញ៉ា

ដឹងតែផ្ទុះកក្រើកប្រទេសកម្ពុជា និងប្រទេសថៃហើយឆ្នាំនេះ បន្ទាប់ពីផលិតកម្ម Galaxy បានលេងឈុតធំ ដោយបានផលិត MV ចម្រៀងថ្មីមួយដ៏មានគុណភាពច្រៀងដោយកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ជាមួយកំពូលតារាចម្រៀងរ៉េប B King និង Mcca ដ៏ល្បីរបស់ប្រទេសថៃដែលមានចំណងជើងថា « អូនរាំអែន » ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈរូបភាពខ្លះៗដែលទស្សនិកជនបានឃើញនេះ គឺកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែថត MV ចម្រៀងថ្មីមួយបទទៀតជាមួយតារាចម្រៀងថៃ ដែលមានចំណងជើងថា « អូនរាំអែន » ។

កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយនៅលើហ្វេសប៊ុករបស់លោកថា «  ឈុតខ្លះៗក្នុងបទថ្មី «អូនរាំអែន» ដែលខ្ញុំច្រៀងរួមគ្នាជាមួយកំពូល រ៉េបភើ របស់ប្រទេសថៃ B king និង Mccaតារាចម្រៀងល្បីនៅប្រទេសថៃ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរបានរាំលេងកំសាន្តទាំងអស់គ្នា កាដូពិសេសសម្រាប់ថ្ងៃ ១៤ កុម្ភៈ បុណ្យនៃក្តីស្រលាញ់ បងប្អូនទាំងពីរប្រទេសត្រៀមរាំរីករាយសប្បាយទាំងអស់គ្នាណាបាទ » ។

គ្រាន់តែឃើញវីដេអូខ្លីៗដែលកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះកាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ហើយសរសើរថាបទចម្រៀងថ្មីនេះពិតជាពីរោះ និងទាក់ទាញខ្លាំងណាស់ ដឹងតែផ្ទុះកក្រើកពេញផ្ទៃប្រទេសមិនចាញ់បទចម្រៀង « Call Me Papa » ឡើយ ។

បើតាមគម្រោង MV ចម្រៀង « អូនរាំអែន » នឹងចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះនៅលើកផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ។ សម្រាប់អ្នកគាំទ្រកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត កុំភ្លេចរងចាំទស្សនា MV ចម្រៀងថ្មីពីកំពូលតារាចម្រៀងល្បីឈ្មោះឧកញ៉ា ខេមរៈ សិរីមន្ត ទាំងអស់គ្នាដើម្បីផ្តល់ជាកម្លាំងចិត្តដល់រូបលោក៕