អ្នកនាំពាក្យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់លោកស្រីឧកញ៉ា ឡេង ចាន់ណា នោះឡើយ

ជុំវិញ​ឧកញ៉ា

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកុម្ភៈនេះ បានចេញលិខិតចំនួន ២ទំព័រ សម្ដែងការសោកស្តាយចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានច្បាស់លាល់នេះ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពស្អាតស្អំរបស់សម្តេចនាយករដ្ឋមន្ត្រី ពាក់នឹងក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់លោកស្រីឧកញ៉ា ឡេង ចាន់ណា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចេញមកច្រានចោលនៅពេលនេះ ក្រោយសង្កេតឃើញថា មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់លោកស្រីឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើង ឈ្មោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធនិងនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់លោកស្រី។

ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សម្តេចធិបតីពុំមានកិច្ចការអ្វីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធ៌មរបស់លោកស្រី ឡេង ចាន់ណា នោះទេ។

ក្រុមអ្នកនាំពាក្យបញ្ជាក់បន្ថែមថា សម្តេចធិបតីក៏ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយ ថាសម្តេច មិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចទៅពាក់ព័ន្ធនឹងអំពីខុសច្បាប់របស់ខ្លួន៕