កម្មវិធីថ្ងៃចូលរោងការកូនប្រុសពៅសម្ដេច សុខ អាន និងកូនស្រីឧកញ៉ា កែវ មុំ ម្សិលមិញ ស្រស់បំព្រងតែម្ដង!

ជុំវិញ​ឧកញ៉ា

ថ្ងៃចូលរោង​លោក សុខ សង្វារ រដ្ឋលេខាធិការ​ក្រសួង​មុខ​ងារ​សាធារណៈ ត្រូវ​ជា​កូនប្រុស​ពៅ​របស់​​សម្ដេច​វិបុល​បញ្ញា សុខ អាន ជាមួយ​កូនក្រមុំ​នាម អ៊ឹង ឈីវលី ហៅ​ លីលី ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លីលី និង​ជា​កូនស្រី​របស់​លោកស្រី​ឧកញ៉ា កែវ មុំ មាន​ការ​តុបតែង​យ៉ាង​ប្រណិត ស័ក្ដិសម​នឹង​ឋានៈ​បុណ្យស័ក្ដិ មុខ​មាត់​ក្នុង​សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ងាក​ទៅ​មើល​កូន​កំលោះ-កូន​ក្រមុំ​វិញ​ពិតជា​សម្អិតសម្អាង​យ៉ាង​ស្រស់​ស្អាត​ទាំង​គូ មើល​ទៅ​ពិតជា​សម​គ្នា​ខ្លាំង​ណាស់។ មិនមែន​តែ​កូន​កំលោះ-ក្រមុំ​ឡើយ រៀបចំ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​នោះ ក្រុម​គ្រួសារ សាច់ញាតិ និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ សុទ្ធតែ​ជ្រើសរើស​ការ​ឈុត​ស្លៀក​ចូលរួម​​កម្មវិធី​ជយមង្គល​នោះ យ៉ាង​ផ្ចិតផ្ចង់​ផង​ដែរ។

កម្មវិធី​កាលពី​ល្ងាច​មិញ​នេះ ឃើញ​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​រាជការ​កំពូល​ៗ​ជាច្រើន និង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​លំដាប់​ប្រភេទ ព្រម​ទាំង​អ្នក​ធ្វើ​ការ​នៅ​ស្ថាប័ន​ឯកជន​ផ្សេង​ៗ​ទៀត។ ក្នុង​ទឹកមុខ​ញញឹម​ស្រស់​ជាប់​ជានិច្ច​របស់​កូន​កំលោះ សុខ សង្វារ និង​កូន​ក្រមុំ អ៊ឹង ឈីវលី ញ៉ាំង​ឲ្យ​រូបភាព​ដែល​ផ្ដិត​ចេញ​មក គួរ​ជា​ទី​ចាប់អារម្មណ៍។

កម្មវិធី​ចូល​រោង​របស់​កូនប្រុសពៅសម្ដេច សុខ អាន និងកូនស្រី​របស់​លោកស្រីឧកញ៉ា កែវ មុំ បាន​រៀបចំ​តាំង​ពី​ព្រឹក​ម្សិលមិញ និង​មាន​ពិធី​ប្រពៃណី​ច្រើន​ហូរហែ៕