ឧកញ៉ា ចាន់ សុឃាំង ផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្គរកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បាន​ចេញ​សារ​លិខិត​អបអរ​សាទរ​ជូន​ចំពោះ​សម្តេចតេជោ ហ៊ុន សែន ដែល​ទទួលបាន​ការ​បោះឆ្នោត​គាំទ្រ​ជា ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា នៅក្នុងនីតិកាលទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាម​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធ​ស្រូវអង្គរកម្ពុជា និង​ក្នុងនាម​លោក​ឧកញ៉ា​និងភរិយា ពិតជា​មាន​សេចក្តី​សោមនស្សរីករាយ​ក្រៃលែងបំផុត និង​សូម​ចូលរួម​សម្តែងនូវអំណរសាទរ​យ៉ាងស្មោះ​អស់ពីដួងចិត្តប្រកបដោយ​មនោសញ្ចេតនា​គោរពដ៏ខ្ពង់ខ្ពស់​បំផុត និង​សូម​ចូលរួម​ជូន​នូវសព្ទ​សាធុការ​ពរជ័យ​មហាប្រសើរ ជូនចំពោះ​សម្តេចតេជោ សូម​ទទួលបាន​សុខភាព​ល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណ​ភ្លឺថ្លា ជន្មាយុយឺនយូរ និង​ជា​ត្រីវិស័យ​បង្ហាញ​ផ្លូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោមស្មារតី​បង្រួបបង្រួមជាតិ​នៃ​ដំបូល​សន្តិភាព​ដែលជា​សមិទ្ធផល​ដ៏​មហិមារបស់​សម្តេច​តេជោ នាំមកនូវ​ឧត្តម​ប្រយោជន៍​ជាតិ វឌ្ឍនភាព​លើ​គ្រប់វិស័យ​ប្រកបដោយ​ចីរភាព និងបរិយាប័ន្ន។

ក្នុងឱកាស​ដ៏​វិសេសវិសាលនេះដែរ យើងខ្ញុំ​ទាំងអស់​គ្នា សូមលើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណ​បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិ​ក្នុងលោក សូមតាមជួយអភិបាល ថែរក្សា ការពារ និងប្រោះព្រំ​សព្ទសាធុការពរជ័យ ជូន​ចំពោះ​សម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី សូមប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ។