ឧកញ៉ា ចាន់ សុឃាំង ផ្ញើសារលិខិតអបអរសាទរជូនចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្គរកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បាន​ចេញ​សារ​លិខិត​អបអរ​សាទរ​ជូន​ចំពោះ​ ឯកឧត្តម អ៊ុច បូររិទ្ធ ដែល​ទទួលបាន​ការ​បោះឆ្នោត​គាំទ្រ​ជា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជា​ណា​ចក្រ​កម្ពុជា នៅក្នុងនីតិកាលទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាម​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធ​ស្រូវអង្គរកម្ពុជា និង​ក្នុងនាម​លោក​ឧកញ៉ា​និងភរិយា ពិតជា​មាន​សេចក្តី​សោមនស្សរីករាយ​ក្រៃលែងបំផុត និង​សូម​ចូលរួម​សម្តែងនូវអំណរសាទរ​យ៉ាងស្មោះ​អស់ពីដួងចិត្តប្រកបដោយ​មនោសញ្ចេតនា​គោរពដ៏ខ្ពង់ខ្ពស់​បំផុត និង​សូមចូលរួម​ជូន​នូវសព្ទ​សាធុការ​ពរជ័យ​មហាប្រសើរ ជូនចំពោះ​ ឯកឧត្តម សូម​ទទួលបាន​សុខភាព​ល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណ​ភ្លឺថ្លា ជន្មាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ត​ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ ទទួលបាន​ជោគជ័យ​ដ៏​ត្រចេះត្រចង់​បន្ថែម​ទៀត និង​ជា​ត្រីវិសយ​បង្ហាញ​ផ្លូវ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោមស្មារតី​បង្រួបបង្រួមជាតិ​នៃ​ដំបូល​សន្តិភាព​ដែលជា​សមិទ្ធផល​ដ៏​មហិមារបស់​ឯកឧត្តម នាំមកនូវ​ឧត្តម​ប្រយោជន៍​ជាតិ វឌ្ឍនភាព​លើ​គ្រប់វិស័យ​ប្រកបដោយ​ចីរភាព និងបរិយាប័ន្ន។

ក្នុងឱកាស​ដ៏​វិសេសវិសាលនេះដែរ យើងខ្ញុំ​ទាំងអស់​គ្នា សូមលើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណ​បុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិ​ក្នុងលោក សូមតាមជួយអភិបាល ថែរក្សា ការពារ និងប្រោះព្រំ​សព្ទសាធុការពរជ័យ ជូន​ចំពោះ​​ឯកឧត្តម និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី សូមប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ។