មកមើលទិដ្ឋភាពខ្លះៗ នៃកម្មវិធីគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឫទ្ធី សំណាង គម្រប់ ៣ឆ្នាំ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ជុំវិញ​ឧកញ៉ា

ពិធីគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឫទ្ធី សំណាង អតីតប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន គម្រប់ខួប ៣ឆ្នាំ បានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបុណ្យនេះផ្តួចផ្តើមដោយ លោក ជា ឫទ្ធី និងលោកជំទាវឧកញ៉ា សុខ ស៊ីដា ត្រូវជាឪពុកម្តាយបង្កើត, អ្នកឧកញ៉ា កុក អាន និងលោកជំទាវ ត្រូវជាឪពុកម្តាយក្មេក, លោកជំទាវឧកញ៉ា ភូ ឈាលីន ត្រូវជាភរិយា ព្រមទាំងបុត្រ, ឧកញ៉ា ឫទ្ធីរស្មី និងលោកជំទាវ ព្រមទាំងលោកស្រី ឫទ្ធី ពេជ្រចិន្តា ត្រូវជាប្អូនបង្កើត។

កម្មវិធីនេះដែរ មាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ញាតិមិត្តជិតឆ្ងាយជាច្រើន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យគម្រប់ខួប ៣ឆ្នាំនេះ។ ក្នុងនោះដែរ ក៏មានវត្តមាន លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា ហ៊ុន តូ, អ្នកឧកញ៉ា ម៉ៅ ចំណាន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ហ៊ុន ឡាក់, ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា អ៉ឹង គីមហុង, ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា, ឧកញ៉ា សុខ មុយលី ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ា មួយចំនួនទៀត។

សូមជម្រាបថា កម្មវិធីគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឫទ្ធី សំណាង គម្រប់ ៣ ឆ្នាំដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី ១៨ ខែឧសភានេះ ក៏មានការប្រកួតមិត្តភាពរវាងក្រុមអាយុក្រោម ១៩ឆ្នាំភ្នំពេញក្រោន និងយុវជនសាលាបាល់ទាត់ជាតិបាទី ដែលជាការប្រកួតដើម្បីឧទ្ទិសដល់លោកឧកញ៉ា ឫទ្ធី សំណាង និងអនុញ្ញាតឱ្យទស្សនិកជនចូលរួមទស្សនាដោយសេរីផងដែរ៕