ត្រូវចិត្តអ្នកគាំទ្រខ្លាំង! MV ថ្មីរបស់ឧកញ៉ា ព្រាប សុវត្ថិ “ម៉េចហើយជីវិត” កំពុងជាប់លេខ១នៅលើ Trending

ជុំវិញ​ឧកញ៉ា

MV ថ្មីរបស់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ “ម៉េចហើយជីវិត” កំពុងផ្ទុះការគាំទ្រខ្លាំងពីមហាជន និងឈរជាតំណែងលេខ១នៅ Trending ។ ការផ្ទុះការគាំទ្រខ្លាំងបែបនេះ ខណៈ  MV ចម្រៀងថ្មីត្រៀមចូលឆ្នាំប្រពៃណីជាតិរបស់ឧកញ៉ា ព្រាប សុវត្ថិ “ម៉េចហើយជីវិត” បានត្រូវចិត្តអ្នកស្ដាប់ខ្លាំង ស្ទើរគ្រប់ស្រទាប់វណ្ណៈ ក្រោយចេញផ្លូវការបានមួយរយៈ ហើយថែមទាំងហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលតារាចម្រៀងរូបនេះ បាននិយាយពី MV ថ្មីរបស់ខ្លួន ថា៖”ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាបទចម្រៀងថ្មីរបស់ខ្ញុំបាទ។ សូមពុកម៉ែបងប្អូនជួយគាំទ្រដល់រូបខ្ញុំបាទផងហើយពុកម៉ែបងប្អូនក៏អាចបញ្ចេញមតិនៅទីនេះដើម្បីខ្ញុំអាចកែតម្រូវវីដេអូចម្រៀងបន្ទាប់របស់ខ្ញុំអោយបានល្អ ។ សង្ឃឹមថាពុកម៉ែបងប្អូនពេញចិត្តនៅចម្រៀងមួយបទនេះ។ សូមអរគុណចំពោះការគាំទ្ររបស់ពុកម៉ែបងប្អូនទាំងអស់គ្នា “។

គ្រាន់តែការលើកឡើងបែបនេះភ្លាមពីសំណាក់ឧកញ៉ា ព្រាប សុវត្ថិ មហាជន និងអ្នកគាំទ្រ ជាច្រើនបាននាំគ្នាចូលសាទរ និងកោតសរសើរភ្លាមៗតែម្ដង។ ពួកគេបាននិយាយថា៖”ដឹងតែផ្ទុះទៀតហើយអាយឌល។ Wow! ឆ្នាំនេះដឹងតែស៊ីដាច់គេទៀតហើយ។ Idol ចេញមកក្រឡុកចូលឆ្នាំទៀតហើយ”។ ជីវិតអត់ម៉េចទេ IDOl ជីវិតឥឡូវនេះខែ២ទេ តែស្ដាប់បទនេះហើយអារម្មណ៍នៅខែ៤”។

បណ្ដាអ្នកគាំទ្រជាច្រើនទៀតបាននិយាយថា ចូលឆ្នាំនៅជិត ២ខែទៀតឯណោះតែបទ “ម៉េចហើយជីវិត” បានធ្វើឱ្យគេនឹកស្រុកកំណើត និងចង់រាំលែងកម្សាន្តបទចម្រៀងនេះជាខ្លាំង។ ពួកគេបន្តទៀតថា ពិតជា MV ចម្រៀងថ្មីប្លែកធ្វើឱ្យពួកគេសប្បាយរីករាយ និងចង់រាំកម្សាន្ត មិនថាកម្មវិធីចូលឆ្នាំប្រពៃណី ឬកម្មវិធីដទៃទៀតនោះទេ។

សូមបញ្ជាក់បទ “ម៉េចហើយជីវិត” ដែលជាបទត្រៀមចូលឆ្នាំប្រពៃណីជាតិរបស់ឧកញ៉ា ព្រាប សុវត្ថិ គឺជាបទទីមួយប៉ុណ្ណោះ ខណៈបទចម្រៀងត្រៀមចូលឆ្នាំជាច្រើនទៀតលោកត្រៀមនឹងចេញក្នុងពេលឆាប់ៗក្នុងផលិតកម្ម Galaxy Navatra។ បទចម្រៀងនេះកំពុងផ្ទុះការគាំទ្រពីមហាជនគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស៕