ក្រុមបាល់ទាត់ Khmer United FC របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងមានការប្រកួតមិត្តភាព នៅថ្ងៃសៅរ៍ ០៣ ឧសភា ២០២៥នេះ ម៉ោង ៣រសៀល នៅតារាងហ្វឹកហាត់ RSN។

នេះជាឆ្នាំទី៣៤ នៃការលេងបាល់ទាត់ របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយការប្រកួតមិត្តភាពនេះ គឺដើម្បីត្រៀមលេងពានរង្វាន់ Soccer League 2025។ កំពូលខ្សែប្រយុទ្ធលេខ១០ ឧកញ៉ាបណ្ឌិត គីម ហ៊ាង តែងតែស៊ុតបញ្ចូលទីបាន និង assist ឱ្យមិត្តរួមក្រុមជាញឹកញាប់ផងដែរ។
សូមជម្រាបថា ក្រុមខ្លាំង Khmer United FC របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ Soccer League 2024។
លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ជាស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United។ ក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយក្រុមនេះកំពុងត្រៀមចូលលេងលីកកំពូលកម្ពុជា ក្នុងថ្ងៃអនាគត៕

