ឧកញ៉ា គិត ស៊ូឡា ចូលរួមពិធីចុះ MOU រវាងក្រុមហ៊ុន សែលកាត និងក្រុមហ៊ុនហ្វេង ស៊ុយ សេនធ័រ ខេមបូឌា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ (Royal Group International Company) កាលព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើភាពជាដៃគូរវាង ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុនហ្វេង ស៊ុយ សេនធ័រ ខេមបូឌា ព្រមទាំង App My Destiny វាសនាខ្ញុំ ដែលមានសាស្ត្រាចារ្យហុងស៊ុយគឺ ឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី ជាអគ្គនាយិកាក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមហ៊ុន សែលកាត បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើភាពជាដៃគូ រវាងក្រុមហ៊ុនទាំងពីរ បានធ្វើឡើងនៅមជ្ឈមណ្ឌលបទពិសោធអតិថិជន សែលកាត រ៉ូយ៉ាល់ រេលវេ ដែលនឹងនាំមកជូននូវការមើលហុងស៊ុយផ្ទាល់ខ្លួនតាមរយៈបច្ចេកវិទ្យាឌីជីថល។

នៅក្នុងប្រទេសកម្ពុជា ដែលកំពុងបោះជំហានកាន់តែខ្លាំងក្នុងវិស័យឌីជីថល ក្រុមហ៊ុន សែលកាត យល់ច្បាស់អំពី ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) និងសក្តានុពលរបស់AI ក្នុងការបង្កើនភាពងាយស្រួល ក្នុងការប្រើប្រាស់តាមរយៈបណ្តាញដ៏ទំនើប របស់ក្រុមហ៊ុន សែលកាត។ ទោះបីជាជីវិតរស់នៅប្រចាំថ្ងៃរបស់យើងត្រូវបានផ្លាស់ប្តូរទៅជាឌីជីថល ហើយថែមទាំងអាចដំណើរការដោយស្វ័យប្រវត្តិក៏ដោយ ក៏ក្រុមហ៊ុន សែលកាត ជឿជាក់យ៉ាងមុតមាំថា ហុងស៊ុយបែបវិទ្យាសាស្រ្ត គឺមិនអាចជំនួសបានដោយបញ្ញាសិប្បនិម្មិត ឬដោយការធ្វើដោយស្វ័យប្រវត្តិនោះឡើយ។

ចំណុចនេះហើយ ដែលឧកញ៉ាសាស្ត្រាចារ្យហុងស៊ុយ ឡុង ណាលី និងកម្មវិធី My Destiny វាសនាខ្ញុំ ដែលទើបនឹងសម្ពោធថ្មីៗ បានដើរតួនាទីសំខាន់។ ដោយយល់ឃើញថា ពេលបច្ចុប្បន្ននេះ មានបញ្ហាប្រឈមជាច្រើន ជាពិសេស សម្រាប់យុវជន ក្នុងកំឡុងយុគ៩ ក្រុមហ៊ុន សែលកាត និងឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី បានចាប់ដៃគូ ជាយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវលេខហុងស៊ុយ ដែលបានរៀបចំយ៉ាងពិសេស សម្រាប់ផ្តល់នូវតុល្យភាព ភាពសុខដុមរមនា និងថាមពលវិជ្ជមានសម្រាប់ជីវិត រួមជាមួយនឹងកញ្ចប់យុគ៩ ដែលភ្ជាប់មកជាមួយជម្រើស កញ្ចប់ប្រចាំសប្តាហ៍ និង ប្រចាំខែ ព្រមទាំងការចូលប្រើក្នុងកម្មវិធី My Destiny វាសនាខ្ញុំដោយឥតគិតថ្លៃផងដែរ៕