កាលពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ លោកឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមហ៊ុនកែច្នៃអង្ករបៃតងកម្ពុជា បានរៀបចំពិធីសិរីមង្គលអាពាហ៍ពិពាហ៍ជូនដល់កូនស្រី យ៉ាងធំអស្ចារ្យ ដោយមានការអញ្ជើញចូលរួមពីឥស្សរជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ និងភ្ញៀវកិត្តិយសជាច្រើន។

ពិធីសិរីមង្គលកូនប្រុសស្រីលំដាប់អភិជននៅភូមិភាគពាយ័ព្យនេះ កូនប្រុសនាម រិន សុភារៈ ត្រូវជាកូនប្រុសរបស់លោក ហាយ វណ្ណរិន និង លោកស្រី ឈរ ហុងឆាយ។ រីឯកូនស្រីនាម ភួ យូនីលីវឺ ជាកូនស្រី របស់ឧកញ៉ា ភួ ពុយ និងលោកជំទាវ អុឹង ណងពីន ហើយត្រូវជាប្អូនស្រីរបស់ អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។
ក្នុងឱកាសនេះដែរ ដើម្បីអបអរសាទរដល់គូស្វាមីភរិយាថ្មីខាងលើនេះ វត្តមាន សម្ដេច ឯកឧត្ដម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ក៏បានអញ្ជើញជាភ្ញៀវកិត្តិយសផងដែរ រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ជាមួយគ្នានោះ គេក៏ឃើញមានវត្តមាន លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ, អ្នកឧកញ៉ា ហ៊ុន តូ និងលោកឧកញ៉ា ឡេង និមល អញ្ជើញចូលរួមផងដែរ៕




















រូបភាព៖ The Ring